ខេត្តព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្ដីបន្ទោសដល់រដ្ឋមន្ត្រីព័ត៌មាន និងអ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍ជាតិឱ្យចាប់អារម្មណ៍ផ្សាយការប្រកួតស៊ីហ្គេមវិញបន្ទាប់ពីខកខានផ្សាយការប្រកួតកាលពីម្សិលមិញ។ សម្ដេចព្រមានដកអគ្គនាយកនៃស្ថានីយន៍ទូរទស្សន៍ជាតិចេញពីតំណែងផងដែរប្រសិនជាមិនអាចធ្វើរឿងនេះបាន។ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុ អបអរខួប៧០ឆ្នាំទំនាក់ទំនងកម្ពុជា-ជប៉ុន និងទិវាពលកម្មអន្តរជាតិ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ នៅកំពង់ផែក្រុងព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចចង់ឱ្យស៊ីហ្គេមក្លាយជាបុណ្យជាតិដែលអបអរទូទាំងប្រទេស ដោយសម្រួលការលំបាកឱ្យប្រជាពលរដ្ឋដែលចង់មើលការប្រកួតតែបែរជាខកចិត្តវិញដោយសារទូរទស្សន៍ជាតិមិនបានផ្សាយទូលំទូលាយពីព្រឹត្តិការណ៍កីឡានេះ។សម្ដេចថា៖ «ផ្សាយឱ្យវាសប្បាយទូទាំងប្រទេសមើល! […] បើខ្ញុំទៅវិញអត់មានធ្វើទេលោកអ្នកនឹងអស់តំណែងមុនម៉ោង ៩យប់ និយាយប្រាប់ឱ្យហើយ»។ជាមួយគ្នានេះសម្ដេចតេជោបានស្នើដល់ស្ថានីយទូរទស្សន៍ឯកជនធ្វើការផ្សព្វផ្សាយពីការប្រកួតកីឡានេះឱ្យបានទូលំទូលាយផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា