ភ្នំពេញ៖ ឯកឧតកតម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃគណៈចលនាមហាជន បានលើកឡើងថា សកម្មជនគណបក្សទាំងអស់ត្រូវមានអាកប្បកិរិយាល្អ ពាក្យសម្តីទន់ភ្លន់ច្បាស់លាស់ បន្តធ្វើអំពើល្អជាប្រចាំ ដើម្បីឱ្យប្រជាជនមានទំនុកចិត្តថា គណបក្សប្រជាជនពិតជានៅជាមួយប្រជាជន។ថ្លែងក្នុងឱកាសធ្វើបទបង្ហាញលើប្រធានបទ «ការងារចលនាមហាជនសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣» ក្នុងពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ឯកឧត្តមបញ្ជាក់ថា សកម្មជនគណបក្សទាំងអស់ ត្រូវអនុវត្តនយោបាយឲ្យជាក់លាក់ មានអាកប្បកិរិយាល្អ ពាក្យសម្តីទន់ភ្លន់ច្បាស់លាស់ បន្តធ្វើអំពើល្អជាប្រចាំ ដើម្បីឲ្យប្រជាជនមានទំនុកចិត្តថា គណបក្សប្រជាជន ពិតជានៅជាមួយប្រជាជន។ ការកាន់អំណាច គឺដើម្បីប្រជាជន។ឯកឧត្តមបានបញ្ជាក់ថា ការឈ្នះឆ្នោត គឺមិនមែនសំដៅលើតែត្រឹមថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ នោះទេ តែត្រូវឈ្នះជារៀងរហូត និងគ្រប់ពេលវេលា។ ឯកឧត្តមបានបញ្ជាក់ថា បើបក្សមិនឈ្នះឆ្នោតទេ សមាជិក-សមាជិកាបក្សក៏មិនមានឱកាសបានបន្តដឹកនាំប្រទេសឱ្យបានកាន់តែរីកចម្រើនដែរ។សូមជម្រាបថា រយៈពេលពេញមួយថ្ងៃនេះ គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីជួបជុំរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស ក្នុងគោលដៅដើម្បីធ្វើបច្ចុប្បន្នភាព និងចែករំលែកដល់រចនាសម្ព័ន្ធរបស់គណៈចលនាមហាជនទូទាំងប្រទេស នូវស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ក៏ដូចជាកិច្ចការមហាជនសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់សម្រាប់ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា