ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ការទទួលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានលក្ខណៈពេញលេញល្អ ដូចស៊ីហ្គេមដែរ
Sun,28 May 2023 (Time 12:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 259នាក់)

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាជន​ពិការ​អាស៊ី​អាគ្នេយ៍ (អាស៊ានប៉ារ៉ាហ្គេម) លើកទី១២ ឆ្នាំ២០២៣ នឹងត្រូវរៀបចំឲ្យបានសមរម្យ ពោលគឺមានលក្ខណៈពេញលេញដូច​កីឡា​ស៊ីហ្គេម លើកទី៣២ ដែរ ឬអាចថាបន្ថយតែបន្តិចបន្តួចប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​​កីឡាស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) នៅក្រោយកិច្ចប្រជុំ នា​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣​ នៅសាលមជ្ឈមណ្ឌលប្រតិបត្តិការហ្គេមនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្តេចពិជ័យសេនា ទៀ បាញ់ គូសបញ្ជាក់ថា នេះជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយកែសម្រួលបន្តិចបន្តួចប៉ុណ្ណោះពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលទើបបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ «ឆ្លងកាត់​បទពិសោធន៍របស់យើង គឺនឹងរៀបចំឲ្យមានភាពអស្ចារ្យ ទាំងពិធីបើក និងពិធីបិទននៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ យើងទាំងអស់គ្នាដឹងហើយថា កីឡាករ កីឡាការិនីដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺសុទ្ធសឹងជាអ្នកមានពិការភាព ហើយការប្រកួតលើវិញ្ញាសាក៏ខុសគ្នាពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣កន្លងមកដែរ»។

សម្តេចពិជ័យសេនាបានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា ៖«ទោះបីជាយ៉ាងណាក៏ដោយ ក៏ការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងនៃអាស៊ានប៉ារ៉ាហ្គេមនឹងត្រូវទៅតាមតម្រូវការមិនឲ្យខុសទម្រង់នៃបទពិសោធន៍អាស៊ានប៉ារ៉ាហ្គេម កន្លងមកនោះទេ។ កិច្ចការនេះគឺមានការសហការគ្នាយ៉ាងស្អិតរមួតជាមួយគណៈកម្មការ​ជំនាញបច្ចេកទេស ដើម្បីត្រៀមខ្លួនឲ្យបានរួចហើយៗនឹងចាប់ផ្តើមជាផ្លូវការពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣»។

អ្វីដែលវាថយចំនួនទីលានប្រកួតពីស៊ីហ្គេម គឺអាស៊ានប៉ារ៉ាហ្គេមនេះមិនមានការរៀបចំនៅតាមខេត្តដូចស៊ីហ្គេមនោះទេ ដោយរៀបចំតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ដែលប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងទីលានមួយចំនួន ដែលត្រូវបានរៀបចំរួចរាល់ហើយ។

«ប្រទេសដែលចូលរួមប្រកួត គឺ១១ប្រទេសដដែល ប៉ុន្តែចំនួនប្រតិភូ កីឡាករ កីឡាការិនីសរុបមានប្រមាណ ២៦០០នាក់ប៉ុណ្ណោះ ក្នុងនោះអត្តពលិកសរុប ប្រមាណ ១៤០០នាក់ (ស៊ីហ្គេម លើកទី៣២ ជាង ១៥០០០នាក់)។ ទោះជាចំនួននេះមិនច្រើនដូចស៊ីហ្គេម ក៏ពិតមែន ប៉ុន្តែភាពអស្ចារ្យ នៅតែមាន ពីព្រោះថានេះជាព្រឹត្តិការណ៍កីឡាជនមានពិការភាព ប៉ុន្តែពួកគេនៅតែខិតខំប្រឹងប្រែងហ្វឹកហាត់»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែម។

បន្ថែមពីលើនេះ ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្ររៀបចំដំបូងរបស់កម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញនូវឆន្ទៈពីការខិតខំបំពេញភារកិច្ចឲ្យបានល្អ ហើយឲ្យគេបានមើលឃើញពីភាពអស្ចារ្យ។ «សំខាន់បំផុត គឺឲ្យគេមើលពិតប្រាកដថា បន្ទាប់ពីកម្ពុជាបានងើបចេញពីសង្រ្គាម ហើយកំពុងមានសុខសន្តិភាពពេញពេញ ដែលយើងដាក់ក្នុងពាក្យស្លោករបស់យើង គឺកីឡារស់ក្នុងសន្តិភាព។ ដូច្នេះ យើងធ្វើឲ្យពិភពលោកមើលឃើញថា ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពហើយ ទើបមានលទ្ធភាពចាត់ចែងធ្វើជាម្ចាស់ផ្ទះ ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមបាន។ ច្បាស់ណាស់ យើងមិនបាច់ប្រាប់គេ ក៏គេមានការចាប់អារម្មណ៍ឃើញពីភាពអស្ចារ្យរបស់កម្ពុជា នៅជុំវិញទូទាំងពិភពលោក»។

បញ្ជាក់ជូនជាថ្មី សម្តេចពិជ័យសេនា​ក៏បានជម្រាប់ថា សម្រាប់ការទទួលហូបចុក ស្នាក់នៅ ការដឹកជញ្ជូន ការផ្សព្វផ្សាយ ការចូលទស្សនាពិធីបើក-បិទ និងការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅតែរក្សា ឥតគិតថ្លៃ ដូចស៊ីហ្គេម លើកទី៣២ កន្លងមកដូចគ្នាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1558 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9549 នាក់
ខែនេះ :
39878 នាក់
3 ខែនេះ :
102043 នាក់
សរុប :
1234330 នាក់