ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៣ នេះ កម្ពុជានាំចេញបានទឹកប្រាក់ ៧,៣៣៤លាន ដុល្លារអាមេរិក ខណៈក្នុងខែមេសាកម្ពុជានាំចេញបានជាង ១ពាន់លានដុល្លារ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹង តាមរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្មថា ទំហំនៃការនាំចេញរបស់កម្ពុជា ក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៣ នេះ បើទោះបីមាន ការថមថយខ្លះ ក៏ប៉ុន្តែយើងនៅតែមានតួលេខខ្ពស់ រហូតដល់ ៧,៣៣៤ លានដុល្លារ អាមេរិក សម្រាប់ខែមេសា នេះ ការនាំចេញរបស់យើង មានចំនួន ១,៨៤២ លាន ដុល្លារអាមេរិក ។ថ្លែងថា៖ «អញ្ចឹងទឹកប្រាក់នាំចេញនៅក្នុងប្រទេសរបស់យើងទាំងវិស័យកាត់ដេរទាំងវិស័យកសិកម្មវិស័យដទៃទៀតគឺមានចំនួនកើនឡើង»។សម្ដេចជំរុញឲ្យពង្រឹងចំនួននៃការនាំចេញនេះបន្ថែមទៀតតាមរយៈការខិតខំនៅគ្រប់ផ្នែកទាំងអស់។ សម្ដេចថា ការបើកទីផ្សារកាន់តែធំវានឹងធ្វើឲ្យតម្លៃផលិតកម្មនៅក្នុងស្រុកកាន់តែមានតម្លៃ។ ដូចនេះ ត្រូវរក្សាសន្តិភាពឲ្យបាន ទើបយើងអាចអភិវឌ្ឍប្រទេសបាន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា