ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តកណ្ដាល និងក្រុមការងារចម្រុះបានចុះពិនិត្យទីតាំងរណ្ដៅដីមួយកន្លែង នៅស្រុកខ្សាច់កណ្តាល
Sun,28 May 2023 (Time 08:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 228នាក់)

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបទបញ្ជាផ្ទាល់ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចម្រុះរួមមាន កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះពិនិត្យដល់ទីតាំងជាក់ស្ដែង នៃរណ្តៅដីមួយកន្លែង ដែលម្ចាស់ទីតាំង ឈ្មោះ អ៊ុក រដ្ឋា ស្ថិតនៅភូមិពុកឫស្សីកណ្ដាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ដើម្បីត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេស ការអនុវត្តតាមវិធានការច្បាប់ និងអាជ្ញាប័ណ្ណជាដើម ។

ក្នុងការចុះពិនិត្យនេះ ក្រុមការងារ និងមន្ទីរជំនាញបានរកឃើញថា ទីតាំងរណ្តៅដីកំពុងធ្វើសកម្មភាពដឹកជញ្ជូនធនធានរ៉ែយ៉ាងសកម្ម ដោយពុំមានច្បាប់អនុញ្ញាតឡើយ ដែលអាចបង្កហានិភ័យដល់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់នៅតំបន់នោះ។ ក្រុមការងារ និងមន្ទីរជំនាញ បានតម្រូវឱ្យការដ្ឋាននេះ ត្រូវផ្អាកអាជីវកម្ម ហើយដោយមានការបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញារង បានធ្វើការឃាត់ទុកគ្រឿងចក្រចំនួន ០៧គ្រឿង ប្រគល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកខ្សាច់កណ្តាល ដើម្បីរក្សាទុក និងរងចាំម្ចាស់អាជីវកម្មចូលខ្លួនមកដោះស្រាយតាមនីតិវិធី។ ក្នុងករណី ម្ចាស់អាជីវកម្មនៅបន្តធ្វើសកម្មភាព ក្រុមការងារនឹងចុះកសាងសំណុំរឿង និងអនុវត្តតាមនីតិវិធីច្បាប់។ ហើយម្ចាស់អាជីវកម្ម ត្រូវធ្វើការបង់សួយសារទៅតាមបរិមាណអាចម៌ដីដែលបានធ្វើអាជីវកម្មកន្លងមក ។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1594 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
6990 នាក់
ខែនេះ :
27437 នាក់
3 ខែនេះ :
90975 នាក់
សរុប :
1169567 នាក់