ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាបានឆ្លងរួចផុតពីវិនាសកម្មសង្គ្រាមរ៉ាំរ៉ៃ និងទុក្ខលំបាកវេទនា ដោយបានគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា
Tue,13 June 2023 (Time 06:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 304នាក់)

ខេត្តកំពង់ចាម៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដែលមានអារ្យធម៌ឧត្តុង្គឧត្តម និងធ្លាប់ស្គាល់នូវភាពរុងរឿងថ្កុំថ្កើងឡើងដល់កំពូលក្នុងសម័យអង្គរ ហើយក៏ធ្លាប់បានធ្លាក់ខ្លួនឆ្លងកាត់សង្គ្រាមទុក្ខសោកក្នុងសម័យកាលបន្តបន្ទាប់ បន្តរហូតមកដល់សម័យសង្គ្រាម លន់ នល់ និងសម័យប៉ុល ពត ដែលបានទម្លាក់សម័យកាលដ៏រុងរឿងក្នុងសម័យសង្គមរាស្ត្រនិយម។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសជាតិយើងបានឆ្លងរួចផុតពីវិនាសកម្មសង្គ្រាមរ៉ាំរ៉ៃ និងទុក្ខលំបាកវេទនាទាំងឡាយទាំងពួង ហើយក៏កំពុងស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍រីកចម្រើនទៅមុខ ដោយបានគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសឱ្យរួចផុតពីរបបប៉ុល ពត និងនាំមកនូវសន្តិភាពពេញលេញ និងឯកភាពទឹកដីតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលអាចប្រសិទ្ធនាមថាបានថាជា “សម័យតេជោសន្តិភាព”។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា អគារទីចាត់ការ និងបណ្ណាល័យ នៅសាលាបឋមសិក្សាព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា នៅក្រោមបរិយាកាស នៃសុខសន្តិភាព និងស្ថិរភាព ជាពិសេសនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងគោលនយោបាយច្បាស់លាស់ រួមជាមួយនឹងការតម្កល់ផលប្រយោជន៍ជាតិជាធំ សមិទ្ធផល និងគម្រោងអភិវឌ្ឍជាច្រើនបានកកើតឡើងនៅទូទាំងប្រទេស ហើយក៏នឹងបន្តរីកដុះដាលបន្ថែមទៀតឥតឈប់ឈរបន្តទៅអនាគត។ ជាក់ស្តែងគម្រោងអភិវឌ្ឍសំខាន់ៗចំនួន៣ ដែលអាចនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់សម្រាប់អ្នកខេត្តកំពង់ចាម និងប្រជាជននៅទូទាំងប្រទេស ក្នុងនោះរួមមាន៖ ១.គម្រោងពង្រីកផ្លូវជាតិលេខ៧ ២.គម្រោងស្ពានតភ្ជាប់កំពង់ធំ-កំពង់ឆ្នាំង និង៣.គម្រោងជាប្រវត្តិសាស្ត្រតភ្ជាប់ទន្លេទៅសមុទ្រ “ព្រែកជីកហ្វូណនតេជោ” ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ និងទេសចរណ៍ ដោយនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមរីករាយអបអរសាទរចំពោះសមិទ្ធផលជាច្រើន ដែលបានកកើតឡើងនៅក្នុងសាលាបឋមសិក្សាព្រៃទទឹង ដោយបានបង្ហាញឱ្យឃើញនូវលទ្ធផលនៃការដាំក្នុងសាលាផ្លែផ្កានៅក្នុងសង្គមក្រោមម្លប់នៃសន្តិភាព ពីព្រោះធនធានមនុស្សដែលធ្លាប់រៀនសូត្រនៅក្នុងសាលានេះ បានរីកដុះដាលទទួលជោគជ័យទាំងក្នុងការសិក្សាកម្រិតឧត្តមសិក្សា និងអាជីពការងារ ហើយបានត្រឡប់មកអភិវឌ្ឍសាលាបឋមសិក្សាដើមកំណើតវិញ សម្រាប់ជាមូលដ្ឋានក្នុងការបន្តបណ្តុះបណ្តាលធនធានមនុស្សថ្មីបន្ថែមទៀត។ សមិទ្ធផលដែលសម្ពោធក្នុងថ្ងៃនេះ គឺសម្រាប់អ្នកព្រៃទទឹងផ្ទាល់ ក៏ដូចជាសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ដែលនឹងត្រូវចូលរួមអភិវឌ្ឍប្រទេសជាតិនៅក្នុងពេលខាងមុខបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
854 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
8845 នាក់
ខែនេះ :
39174 នាក់
3 ខែនេះ :
101339 នាក់
សរុប :
1233627 នាក់