ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ ផ្តាំផ្ញើគណៈកម្មការសាខាសមាគមនារីខេត្តកែប ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព
Wed,14 June 2023 (Time 08:00 AM)
ដោយ ៖ (ចំនួនអ្នកអាន: 254នាក់)

ខេត្តកែប៖ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្តកែប ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវ ទាំងថ្នាក់ខេត្ត ក្រុង ស្រុក មន្ទីរអង្គភាព ឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលហៅថា ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា។

ការផ្តាំផ្ញើនេះ បានធ្វើឡើងពេលឯកឧត្តម និងលោកស្រី ស ម៉ាលិដា សោមពិសិដ្ឋ ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំក្រោមឱវាទ បានចូលរួមក្និងពិធីសំណេះសំណាល ជាមួយគ្រូបង្រៀន និងគ្រូពេទ្យទូទាំងខេត្ត នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែប។

នាឱកាសសំណេះសំណាលនោះ ឯកឧត្តម អភិបាលខេត្ត សោម ពិសិដ្ឋ បានពាំនាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធី នាពេលនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក ដោយទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ ជោគជ័យទាំងអស់នេះ មានការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួល ពីថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតែម្តង។

ជាមួយគ្នានោះ ត្រូវបង្កើនប្រសិទ្ធិភាពក្នុងការចូលរូមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាបន្តទៀត និងត្រូវអនុវត្តវិធានការណ៍ (៣ការពារ, ៣កុំ) ជាប់ជាប្រចាំ ជាពិសេសយើងទាំងអស់គ្នាត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឲ្យបានគ្រប់ៗគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1751 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9742 នាក់
ខែនេះ :
40070 នាក់
3 ខែនេះ :
102235 នាក់
សរុប :
1234523 នាក់