ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អភិបាលរងខេត្តមណ្ឌលគិរីជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាអនុវត្តកិច្ចការពារកុមារក្នុងខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
Wed,14 June 2023 (Time 08:03 AM)
ដោយ ៖ (ចំនួនអ្នកអាន: 321នាក់)

ខេត្តមណ្ឌលគិរី៖ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ក្នុងពិធីបើកសិក្ខាសាលាស្តីពីកិច្ចការ ពារកុមារនៅក្នុងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោកស្រី ដួង ផន សមាជិកក្រុមប្រឹក្សាខេត្ត លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សមាជិក សមាជិកា នៃក្រុមការងារកិច្ចការពារកុមារខេត្ត អភិបាលរងក្រុង/ស្រុកទាំង៥ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពក្រុង/ស្រុក មន្ត្រីការិយាល័យគាំទ្រឃុំ/សង្កាត់ និងតំណាងអង្គការដៃគូអភិវឌ្ឍនានា ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ដោយផ្អែកលើផែនការកិច្ចការពារកុមារ ២០២៣-២០២៥ ដែលបានរៀបចំឡើងដោយក្រុមការងារកិច្ចការពារកុមារខេត្តមណ្ឌលគិរី ដែលមានគោលបំណងសំខាន់ គឺដើម្បីពង្រឹងការសម្របសម្រួលចំពោះការទប់ស្កាត់ និងឆ្លើយតបទៅនឹងបញ្ហាកិច្ចការពារជាលក្ខណ:ប្រព័ន្ធ ដោយបានបន្ស៊ីសកម្មភាពកិច្ចការពារកុមារ ពីមន្ទីរពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍទាំងអស់ ដែលកំពុងអនុវត្តសកម្មភាពកិច្ចការពារកុមារក្នុងខេត្តមណ្ឌលគិរី។

លោកស្រី អភិបាលរងខេត្ត ក៏បានស្នើដល់មន្ទីរពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍នានា ធ្វើការងាររួមគ្នា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការកិច្ចការពារកុមារថ្នាក់ខេត្តនេះ ដោយឈរលើគោលការណ៍ “មិនបង្កការឈឺចាប់ និងឧត្តមប្រយោជន៍របស់កុមារ ប្រកបដោយសមធម៌”។ លោកស្រី ក៏បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ក្រុមការងារកិច្ចការពារកុមារខេត្តទាំងអស់ ចំពោះការប្ដេជ្ញាចិត្ត និងការចូលរួមអនុវត្តផែនការកិច្ចការពារកុមារថ្នាក់ខេត្ត ដើម្បីអនុវត្តផែនការនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពកិច្ចការពារកុមារនៅខេត្តមណ្ឌលគិរី មានភាពប្រសើរឡើង ដោយសារការចាត់វិធានការក្នុងការគ្រប់គ្រងការថែទាំកុមារនៅក្នុងមណ្ឌល ការបង្កើនសេវាគាំទ្រដល់កុមារ និងការបង្កើនកម្មវិធីបង្ការទប់ស្កាត់បញ្ហាកិច្ចការពារកុមារនៅក្នុងខេត្ត ក៍ដូចជាឆ្លើយតបនៅក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ១៩។ ប៉ុន្តែនៅមានកុមារមួយចំនួននៅតែមានការប្រឈមនឹងបញ្ហាកិច្ចការពារកុមារនៅឡើយជាពិសេសកុមារពិការ និងកុមារចំណាកស្រុក។

លោក បានថ្លែងអំណរគុណដល់មូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) និងក្រសួងមហាផ្ទៃ ដែលបានផ្តល់ថវិកា និងបច្ចេកទេស សំរាប់ការអនុវត្តផែនការកិច្ចការពារកុមារថ្នាក់ខេត្ត ដើម្បីលើកកម្ពស់ សុខុមាលភាព និងសុវត្ថិភាពកុមារនៅក្នុងគ្រួសារ និងសហគមន៍៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2070 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10061 នាក់
ខែនេះ :
40390 នាក់
3 ខែនេះ :
102555 នាក់
សរុប :
1234843 នាក់