ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការត្រួតពិនិត្យដំណើរការបោះពុម្ពសន្ធឹកឆ្នោតនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ថា គ.ជ.ប ចំណាយថវិកាជាង ៥០លានដុល្លារសម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ឯកឧត្តមបានបញ្ជាក់ថា គ.ជ.ប បានទិញទឹកថ្នាំជ្រលក់លាងមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងថ្ងៃបោះឆ្នោតចំនួន៥ម៉ឺន២ពាន់ដប ដែលទិញពីប្រទេសឥណ្ឌា បានមកដល់ឃ្លាំងរបស់គ.ជ.ប ដើម្បីត្រៀមចែកជូនដល់ការិយាល័យសម្រាប់បោះឆ្នោតនៅទូទាំងរាជធានីខេត្ត។អ្នកនាំពាក្យរូបនេះបានប្រាប់ឱ្យដឹងទៀតថា ជាទូទៅពលរដ្ឋអាចបោះឆ្នោតដោយគូសសញ្ញាគ្រីសក្នុងប្រអប់សម្រាប់គណបក្សដែលខ្លួនពេញចិត្ត ប៉ុន្តែការបោះឆ្នោតឆ្នាំនេះ គ.ជ.ប អនុញ្ញាតឱ្យគូសសញ្ញាបូក សញ្ញាគុណ សញ្ញាគ្រីស ជាដើម លើកលែងតែសញ្ញាដែលបង្ហាញពីអត្តសញ្ញាណរបស់អ្នកគូស (អ្នកបោះឆ្នោត) ដូចជាចុះហត្ថលេខា សរសេរឈ្មោះ សរសេរលេខ ឬស្នាមមេដៃជាដើម។បើតាមឯកឧត្តម ហង្ស ពុទ្ធា គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក ដោយជាង ១១លានសន្លឹកនឹងយកទៅប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោតនីមួយៗ និងជាង ១លានសន្លឹកទៀតសម្រាប់បម្រុងទុកនៅតាមរាជធានីខេត្ត។ សន្លឹកឆ្នោតនឹងដឹកទៅតាមបណ្តាខេត្តនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។គួរបញ្ជាក់ថា ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា