ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
៥ខែនៃឆ្នាំ​២០២៣នេះ រដ្ឋប្រមូលពន្ធដារបានជាង ១,៨ពាន់លានដុល្លារ ហើយ​នឹង​អាច​សម្រេច​តាម​ផែនការ​សម្រាប់​ឆ្នាំនេះ
Sat,17 June 2023 (Time 08:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 265នាក់)

ភ្នំពេញ៖ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារឲ្យដឹងថា រយៈពេល ៥ខែ​ ឆ្នាំ​២០២៣ ចំណូល​ពន្ធ-អាករ ដែល​អគ្គនាយកដ្ឋានពន្ធដារ​ប្រមូល​បាន​ជាក់ស្តែង​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អនឡាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មានចំនួន​ ៧៣៨៩,០៨ប៊ីលានរៀល (ជាង ១,៨ពាន់លានដុល្លារ) ស្មើនឹង​ ៥១,១៤% នៃផែនការ​ច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣។

តាមរយៈស្ថានភាព​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​រំពឹងថា ការអនុវត្ត​ការងារ​គ្រប់គ្រងប្រមូលពន្ធ​សម្រាប់​ឆ្នាំ​២០២៣ ​អាច​នឹង​សម្រេច​បាន​គ្រប់តាម​ផែនការ​ច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣ ចំនួន ១៤ ៦៤៥,៣៨ប៊ីលានរៀល (ប្រមាណ ៣៥៧១,៦៩លានដុល្លារ)។

បើគិត​តែក្នុងខែ​ឧសភា ឆ្នាំ​២០២៣ ចំណូលពន្ធ-អាករ​គ្រប់ប្រភេទ​ដែលប្រមូលបាន គឺមាន​ចំនួន ៩៥៥,៣៧ប៊ីលានរៀល (ប្រមាណ ២៣៥,៨៩លានដុល្លារ) ស្មើនឹង ៦,៦០% នៃផែនការ។ ​ជាមួយ​គ្នានេះ ​ចំណូលពន្ធ​ពីប្រតិបត្តិការ​ពាណិជ្ជកម្មន​តាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ក្នុងខែឧសភា ឆ្នាំ​២០២៣ ទទួលបាន ២៣,០៩ប៊ីលានរៀល (ប្រមាណជា ៥,៧លានដុល្លារ) និងសម្រាប់​រយៈពេល ៥ខែ​ ឆ្នាំ២០២៣ ទទួលបាន ១៣១,៦៦ប៊ីលានរៀល (ប្រមាណជា ៣២,៥១លានដុល្លារ)។

គួរ​ដឹងថា ក្នុងចំណោម ៥ខែនេះ ខែដែល​ប្រមូលចំណូល​ពន្ធ​បានហក់ខ្ពស់ គឺ​ខែមីនា សម្រេចបាន ៣២៥៨,០១ប៊ីលានរៀល (ប្រមាណ ៨០៤,៤៥លានដុល្លារ)៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2042 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10033 នាក់
ខែនេះ :
40362 នាក់
3 ខែនេះ :
102527 នាក់
សរុប :
1234815 នាក់