ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម ម៉ឹង កុម្ភៈ បន្តចុះជួបសំណេះសំណាលជាមួយប្រធាន អនុប្រធាន សាខាបក្សភូមិក្នុងឃុំព្រៃគគីរ និងចែកអំណោយដល់ពលរដ្ឋក្រីក្រចំនួន១៥គ្រួសារនៅស្រុកចន្ទ្រា
Thu,01 June 2023 (Time 08:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 437នាក់)

ខេត្តស្វាយរៀង៖ ឯកឧត្តម ម៉ឹង កុម្ភៈ អនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា តំណាងឯកឧត្តមមុឹង សំផន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចន្ទ្រា នៅព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលជាមួយប្រធាន អនុប្រធានសាខាបក្សភូមិ និងនាំអំណោយរបស់លោកមុឹង សំផន ចែកជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ នៅក្នុងឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពីក្រុមការងារនិង លោកប្រធានគណបក្សស្រុក សមាជិក សមាជិការគណបក្ស និងលោកលោកស្រីជាប្រធាន អនុប្រធានសាខាបក្សភូមិចំនួន៧៥នាក់ផងដែរ។

ថ្លែងនៅក្នុងឱកាសឯកឧត្តម ម៉ឹង កុម្ភៈ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ម៉ឹង សំផន ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ដែលជានិច្ចកាលលោកតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកចន្ទ្រា ហើយពលរដ្ឋដែលមានទុក្ខលំបាក លោកតែងតែចាត់ឱ្យក្រុមការងារចុះផ្ទាល់ដោះស្រាយបានទាន់ពេលវេលាផងដែរ។

ឯកឧត្តមមុឹង កុម្ភៈបានថ្លែងណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវគិតគូរអំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឱ្យបានដិតដល់ និងធ្វើការឆ្លើយតបជាបន្ទាន់រាល់ការសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងករណីសេវាហួសពីសមត្ថភាពឆ្លើយតប ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីពិភាក្សាដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ នៅតាមវេទិការសាធារណៈណាមួយឱ្យពួកគាត់បានជ្រាប និងអស់ចម្ងល់ផងដែរ។

បន្ថែមលើសពីនេះ ឯកឧត្តម ម៉ឹង កុម្ភៈ ក៏បានជំរុញដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី បន្តនាំមកការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រាក៏បានអំពាវនាវឲ្យសមាជិក សមាជិកា គណបក្សទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងជានិរន្ត ដើម្បីទទួលបានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រធាន អនុប្រធាន សាខាបក្សភូមិនៅឃុំព្រៃគគីរនេះដែរ លោកមេភូមិក៏បានឡើងរាយការណ៍អំពីការសំណូមពរនិងសេវាផ្សេងៗនៅមូលដ្ឋានមានដូចជា បញ្ហាផ្លូវ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារនិងលូរំដោះទឹកឲ្យមន្ត្រីដែលពាក់ព័ន្ធឡើងបកស្រាយ និងបានលើកយកការសំណូមពរផ្សេងៗនៅមូលដ្ឋាន ដាក់ជូនឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា ដើម្បីជ្រាបជាព័ត៍មាននិងធ្វើការដោះស្រាយផងដែរ។

សូមបញ្ជាក់ថា សមាជិក សមាជិការបស់គណបក្សប្រជាជនដែលបានចូលរួម ឯកឧត្តម មុឹង កុម្ភៈ បាននាំអំណោយនិងថវិការបស់លោកមុឹង សំផន ជាប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗចំនួន២មុឺនរៀល និងពលរដ្ឋក្រីក្រ១៥ គ្រួសារក្នុង១គ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម មី១កេះ ត្រីខកំប៉ុង១យួរ ទឹកស៊ីវអុីវ១យួរ ទឹកត្រី៤ដប ក្រមា១ និងថវិការ ២០០០០រៀល។

ពលរដ្ឋដែលមានជីវភាពខ្វះខាតក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមមុឹង សំផនប្រធានក្រុមការងារចុះជួយស្រុក ចន្ទ្រាដែលបានគិតគូរអំពីសុខទុក្ខរបស់ពួកគាត់ហើយបាននាំអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនជូនដល់ពួកគាត់នៅពេលនេះហើយសូមប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1051 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9042 នាក់
ខែនេះ :
39371 នាក់
3 ខែនេះ :
101536 នាក់
សរុប :
1233824 នាក់