ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដោយរំពឹងថា កម្ពុជាអាចនឹងស្វែងរកប្រភពប្រេងរួមទាំងអាចចម្រាញ់ប្រេងលក់លើឆាកអន្តរជាតិបានផងដែរ។ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែង នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រុមហ៊ុនចំរាញ់ប្រេងមួយដែលទទួលសិទ្ធិក្នុងការចម្រាញ់ប្រេងនៅដែនសមុទ្រកម្ពុជាបានក្ស័យធនហើយ ខណៈដែលប្រេងនៅកម្ពុជាមិនទាន់ត្រូវបានចែកចាយទៅកាន់ពិភពលោកនៅឡើយ។សម្ដេចបានបន្ថែមថា កម្ពុជាអាចមានសក្ដានុពលប្រេងច្រើន រួមទាំងនៅតាមតំបន់បឹងទន្លេសាបនៅក្នុងដីនិងនៅក្នុងសមុទ្រកម្ពុជាផងដែរ។សម្ដេចថា៖ «សង្ឃឹមថាកម្ពុជាអាចនឹងរកឃើញប្រេងប្រេងនៅក្នុងបឹងទន្លេសាប នៅលើគោក និងនៅក្នុងទឹកសមុទ្រក៏មាន»៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា