ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់
Tue,20 June 2023 (Time 03:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 207នាក់)

ខេត្តពោធិ៍សាត់៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នាថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួប សំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងនាមជាប្រជាជនកម្ពុជា និងជាសកម្មជនយុវជនបក្ស, យើងត្រូវមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ របស់យើង ហើយនេះគឺជាឆន្ទៈដ៏ស្មោះត្រង់របស់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប ។ ទន្ទឹមគ្នានេះ យើងក៏ត្រូវគោរពផ្តល់តម្លៃចំពោះគំរូវីរភាព និងពលិកម្មរបស់អ្នកជំនាន់មុន ហើយថែរក្សាឱ្យបានដាច់ខាតនូវស្មារតីនៃការស្រឡាញ់សន្តិភាព និងការបង្រួបបង្រួមជាតិ។ ពិតណាស់, ពាក្យស្រឡាញ់សន្តិភាព អាចត្រូវបានឮជាញឹកញាប់ រហូតដល់អ្នកខ្លះអាចមើលស្រាលចំពោះតម្លៃនៃសន្តិភាព ។ យ៉ាងណាក៏ដោយ សូមចងចាំថា សន្តិភាព ដែលយើងទាំងអស់គ្នាកំពុងទទួលបានដូចបច្ចុប្បន្ននេះ គឺបានកើតឡើងដោយលំបាកបំផុត ប៉ុន្តែអាចនឹងបាត់បង់ទៅវិញយ៉ាងផុយស្រួយគ្រប់ពេលវេលា តួយ៉ាងដូចជា ព្រឹតិ្តការណ៍ ១៨ មីនា ១៩៧០ ដែលបានអូសទម្លាក់កម្ពុជាទៅក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល ហើយដែលបានបន្តអូសបន្លាយរាប់ទសវត្សរ៍នៅលើមាតុភូមិដ៏កំសត់មួយនេះ ។

បណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា ក្នុងនាមជាជំនួយការរបស់បក្ស យុវជនគណបក្សមានភារកិច្ចបំផុសចលនាយុវជន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស ហើយចំពោះមុខនេះ គឺយើងទាំងអស់គ្នាត្រូវខិតខំធ្វើយ៉ាងណាឱ្យបក្សឈ្នះលើសលប់នៅក្នុងសមរភូមិប្រជាធិបតេយ្យ ដោយនេះ គឺជាការវាស់ស្ទង់នូវអ្វីដែលគណបក្សយើងបានខិតខំបម្រើប្រជាពលរដ្ឋក្នុងរយៈកាលប្រមាណជាង ៤០ ឆ្នាំកន្លងមកហើយ ជាពិសេសក្នុងអាណត្តិ ២០១៨-២០២៣ នេះ គឺការសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជាចាស់ក្មេង ឱ្យឆ្លងរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩ ។

ឯកឧត្តម បណ្ឌិតបន្តថា គោលដៅនៃបេសកកម្មរបស់យុវជនបក្ស និងគណបក្ស គឺរួមគ្នាយកបេះដូងប្រជាពលរដ្ឋឱ្យបានច្រើនលើសលប់នៅក្នុងសមរភូមិប្រជាធិបតេយ្យ ដើម្បីឱ្យបក្សមានឱកាសបន្តបម្រើប្រជាពលរដ្ឋ ដោយប្រើប្រាស់វិធីសាស្ត្រចំនួន ៤ ជាអាទិ៍៖ ទី១. រៀបចំកម្លាំងតាមរយៈការពង្រឹងរចនាម្ព័ន្ធ-អង្គការចាត់តាំង និងបែងចែកភារកិច្ចឱ្យបានច្បាស់លាស់, ទី២. ហ្វឹកហ្វឺនបំប៉នស្មារតីជាប្រចាំ តាមរយៈការអប់រំបណ្តុះបណ្តាល និងថែទាំសតិអារម្មណ៍, ទី៣. បំពាក់មធ្យោបាយ-សម្ភារ តាមរយៈការចែករំលែកជួយគ្នាតាមគ្រប់លទ្ធភាពពីលើដល់ក្រោម និង ទី៤. រៀបចំផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធានាបានប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមជាមួយនឹងការវិភាគក្តាប់សភាពការណ៍ឱ្យបានសុក្រឹត និងទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1506 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9497 នាក់
ខែនេះ :
39826 នាក់
3 ខែនេះ :
101991 នាក់
សរុប :
1234279 នាក់