ខេត្តក្រចេះ៖ បញ្ហាទំនាស់ដីធ្លីរវាងបងប្អូនបង្កើត គឺឈ្មោះ តែ លន់ , តែ ហ៊ង និងឈ្មោះ តែ គាវ រស់នៅភូមិដីថ្មី ឃុំព្រែកសាហ្ម៉ន់ ស្រុកឆ្លូង ខេត្តក្រចេះ បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតឈានដល់ការប្តឹងផ្តល់គ្នាយកឈ្នះចាញ់រៀងៗខ្លួនទៀតផង។ដោយសារតែរឿងទំនាស់ក្នុងគ្រួសារត្រកូលខាងលើនេះក្លាយទៅជាជំងឺរ៉ាំរ៉ៃមិនអាចរកចំណុចបញ្ចប់បាន ទើបនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ លោក ហេង សុថា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានចុះធ្វើការដោះស្រាយ និងសម្របសម្រួល ដើម្បីបញ្ចប់បញ្ហាទំនាស់មួយនេះដែលមានការរៀបចំនៅឯសាលាស្រុកឆ្លូង និងមានការចូលរួមពី លោកស្រី គង់ លឹមហួរ អភិបាលស្រុកឆ្លូង , លោក ធីម ស៊ាងឡេង អភិបាលរងស្រុក រួមនិងមន្ត្រីជំនាញផងដែរ។លោក ហេង សុថា បានបញ្ជាក់ថា ការដោះស្រាយនេះ មិនមែនកាត់ក្តីឲ្យខាងភាគីណាមួយឈ្នះ ឬចាញ់នោះទេ ប៉ុន្តែចង់ឲ្យពួកគាត់ធ្វើការដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការ ដោយមិនមានការចំណាយទុនអ្វីទាំងអស់ តាមការសម្រេចចិត្តល្អៗពីភាគីទាំងសងខាង នេះបើពួកគាត់ទម្លាក់ចិត្តរៀងៗខ្លួន ដើម្បីរកចំណុចកណ្តាល និងគោលការណ៍រួមឈ្នះឈ្នះទាំងអស់គ្នា ពិសេសចង់ឲ្យក្រុមគ្រួសារត្រូវចេះស្រលាញ់គ្នា គោរពគ្នាទៅវិញទៅមក ក្នុងត្រកូលគ្រួសារតែមួយ។លោក ហេង សុថា បានមានប្រសាសន៍ជំរុញដល់ទឹកចិត្តកូនៗ ចេះបន្ទន់ឥរិយាបថ និងជួយផ្តល់យោបល់ជូន អ្នកម្តាយ លោកឪពុក នូវចំណុចល្អៗ ជាការសម្រាលនូវទុក្ខកង្វល់បញ្ហាទំនាស់ប្រកបដោយប្រសិទ្ធភាព និងទុកអារម្មណ៍ល្អៗសម្រាប់កូនៗបន្តជំនាន់ទៅថ្ងៃក្រោយ។លោកអភិបាលរងខេត្តបញ្ជាក់បន្ថែមថា លោកមិនអាចកាត់ក្តីឲ្យភាគីណាឈ្នះ ឬចាញ់នោះទេ ហើយក៏មិនមានសិទ្ធិកាត់ក្តីរំលោភលើសាលក្រមតុលាការដែរ គ្រាន់តែមានសិទ្ធិសម្របសម្រួលក្នុងនាមអាជ្ញាធរគ្រប់គ្រងមូលដ្ឋាន ពោលចង់ឲ្យបងប្អូនចេះស្រលាញ់គ្នា សាមគ្គីគ្នា និងចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកក្នុងគ្រួសារ និងត្រកូលតែមួយប្រកបដោយភក្តីភាព។សូមបញ្ជាក់ថា ទោះយ៉ាងណា ការដោះស្រាយខាងលើនេះ មិនទាន់ទទួលបានលទ្ធផលនូវឡើយទេ ដោយសាតែភាគីខាងចុងចម្លើយ គឺឈ្មោះ តែ គាវ មិនបានចូលរួមធ្វើការដោះស្រាយ សម្របសម្រួល តាមការអញ្ជើញរបស់អាជ្ញាធរឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា