ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេច ម៉ែន សំអន ៖ មានតែគណបក្សប្រជាជនតែមួយគត់មានគោលនយោបាយច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ជាតិ និងបានគិតគូរអំពីសុខុមាលភាពប្រជាពលរដ្ឋ
Fri,23 June 2023 (Time 08:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 271នាក់)

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានអញ្ជើញជួបសំណេះសំណាល ជាមួយ ក្រុមគ្រូពេទ្យ គ្រូបង្រៀន សិស្សានុសិស្ស និស្សិត នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀលថ្ងៃព្រហស្បតិ៍​ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករលឹកដ៏ជ្រាលជ្រៅពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងជាប្រធានកិត្តិយសសមាគមនារី ជូនដល់អង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

សម្តេចកិត្តិសង្គហបណ្ឌតិបានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការបងប្អូននារី និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃ ស្រុកស្វាយជ្រំទាំងអស់ ដែលបានយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី ចូលរួមអនុវត្តប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឆ្នៃប្រឌិត នូវទិសដៅភារកិច្ចរបស់រាជរដ្ឋាភិបាល ព្រមទាំងទិសដៅភារកិច្ចរបស់សមាគមនារី និងគណៈចលនាស្ត្រីសម្រេចបានជោគជ័យ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការអាទិភាពសំខាន់ៗដែលបានដាក់ចេញ ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ដោយបានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធ នឹងការងារ និងអត្ថប្រយោជន៍របស់ស្ត្រី នៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារពីសំណាក់ស្ត្រី ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ។ សម្តេចកិត្តិបណ្ឌិតក៏បានបន្តទៀតថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ជាតិ និងបានគិតគូរអំពីសុខុមាលភាពប្រជាពលរដ្ឋ ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានធ្វើការផ្តាំផ្ញើ និងណែនាំដល់បងប្អូននារី ត្រូវខិតខំសិក្សាស្វែងយល់បង្កើនចំណេះដឹង បទពិសោធន៍ និងអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ស្ថាប័ន និងអប់រំបងប្អូននារីទាំងអស់ ត្រូវខិតខំធ្វើសកម្មភាពរបស់ខ្លួននៅតាមមូលដ្ឋាន នឹងជម្រុញដល់បងប្អូននារីយើង ក្រុមគ្រួសារ ញាតិមិត្តជិតខាងខ្លួន ឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើមី្បទទួលបាននូវកិច្ចអភិវឌ្ឍន៍ជាតិមាតុភូមិទៅថ្ងៃអនាគត៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2059 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10050 នាក់
ខែនេះ :
40379 នាក់
3 ខែនេះ :
102544 នាក់
សរុប :
1234832 នាក់