ភ្នំពេញ៖ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី បានកត់សម្គាល់ថាកម្ពុជាមានកក្តាទាក់ទាញ និងអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគជប៉ុន ជាពិសេសកត្តាភូមិសាស្ត្រ កត្តាកម្លាំងពលកម្ម (យុវជនពេញកម្លាំង) និងស្ថិរភាពនយោបាយ។លោក អ៊ូអិណុ អាត់ស៊ូស៊ី លើកឡើងដូចនេះក្នុងជំនួបសម្តែងការគួរសម សំណេះសំណាល និងស្វែងយល់អំពីគោលនយោបាយពាណិជ្ចកម្ម និងការវិនិយោគរបស់ប្រទេសជប៉ុននៅកម្ពុជា ជាមួយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលភារ:កិច្ចជួយដល់កិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច លោក ព្រាប កុល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ក្នុងជំនួបនេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ពេញចិត្តចែករំលែកព័ត៌មានដល់លោក ព្រាប កុល អំពីគោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់ជប៉ុន និងព័ត៌មានអំពីស្ថាប័នពាក់ព័ន្ធ ដែលអាចបង្ហាញពីគម្រោងផែនការវិនិយោគជប៉ុន និងអ្នកវិនិយោគជប៉ុន ដែលស្វែងរកការឱកាសធ្វើការវិនិយោគនៅកម្ពុជា និង កោតសរសើរដល់ឆន្ទ: គោលនយោបាយរបស់កម្ពុជាក្នុងការធ្វើកំណែទម្រង់ ដើម្បីបង្កើនភាពងាយស្រួល ភាពទាក់ទាញ និងការជឿទុកចិត្តកាន់តែខ្លាំងថែមទៀតពីសំណាក់អ្នកវិនិយោគបរទេសជាពិសេសដល់ពាណិជ្ជករ និងអ្នកវិនិយោគជប៉ុន។ឯកអគ្គរាជទូតរូបនេះបានថ្លែងអំណរគុណដល់លោក ព្រាប កុល ដែលបានជួបសម្តែងការគួរសម សំណេះសំណាល ចែករំលែកព័ត៌មាន និងពិភាក្សាការងារជុំវិញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ដែលបង្ហាញឲ្យឃើញនូវការរាប់អានជ្រាលជ្រៅ ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកំពស់ទំនាក់ទំនងឲ្យកាន់តែល្អ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាការបង្កើតនូវបរិយាកាសកាន់តែអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជានិងជប៉ុន។លោក អ៊ូអិណុ អាត់ស៊ូស៊ី បានប្តេជ្ញាសហការជាមួយរាជរដ្ឋាភិបាល និងរីករាយធ្វើការជាមួយរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាទៅដល់អ្នកវិនិយោគដែលមានសក្តានុពលនៅប្រទេសជប៉ុន។ក្នុងជំនួបនោះដែរ លោក ព្រាប កុល បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះលោក អ៊ូអិណុ អាត់ស៊ូស៊ី និងបានបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាសង្ក្រាម និងជម្លោះនៅបណ្តាប្រទេសមួយចំនួន ដែលកម្ពុជាមានទំនាក់ទំនងការទូតជាមួយ គោលនយោបាយពាណិជ្ជកម្ម តួនាទីរបស់កម្ពុជា នៅក្នុងតំបន់ ក៏ដូចជាគោលជំហរកម្ពុជាទៅលើគោលនយោបាយ និងឥរិយាបទរបស់ជប៉ុនទៅលើបញ្ហាជម្លោះនៅប្រទេសផ្សេងៗរួមទាំងប្រទេសមីយ៉ានម៉ា នយោបាយសន្តិភាព និងទស្សនទានឥណ្ឌូប៉ាស៊ីហ្វិករបស់ជប៉ុន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា