ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ ហ៊ុន សែន ស្នើតុលាការពន្លឿន ដោះស្រាយសំណុំរឿងក្នុងដៃខ្លួន កុំឲ្យកកស្ទះ
Mon,26 June 2023 (Time 10:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 239នាក់)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យតុលាការជួយពន្លឿន និងខិតខំដោះស្រាយសំណុំរឿងដែលកកស្ទះ ហើយកំពុងស្ថិតនៅក្នុងដៃរបស់ខ្លួន។

ថ្លែងនៅចំពោះប្រធានតុលាការ ចៅក្រម ព្រះរាជអាជ្ញា តាមបណ្តារាជធានី-ខេត្ត ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នាថ្ងៃ២៦ មិថុនា សម្តេចតេជោគូសបញ្ជាក់យ៉ាងដូច្នេះថា «មានតែការកាត់ក្តីមួយទេ គឺការសម្របសម្រួល ផ្សះផ្សារគ្នាដែលវិធីមួយប្រកបដោយប្រសិទ្ធភាព គឺគ្មានអ្នកឈ្នះ និងអ្នកចាញ់ និងធានាសុខដុមរមនានៅក្នុងសង្គម ហើយដំណោះស្រាយដែលពលរដ្ឋចង់បានបំផុតនៅពេលមានវិវាទកើតឡើង»។

សម្តេចតេជោបន្តថា ករណីវិវាទដែលមិនចុះសម្រុងនិងគ្នាចាំបាច់ត្រូវតែធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។ សម្តេចតេជោបញ្ជាក់ថា «ដូច្នេះដើម្បីលើកកម្ពស់គុណភាពនៃការជំនុំជម្រះក្តីបានត្រឹមត្រូវ និងត្រឹមត្រូវតាមផ្លូវច្បាប់ ក្នុងនាមរាជរដ្ឋាភិបាលស្នើសុំឲ្យតុលាការដោះស្រាយសំណុំរឿងឲ្យបានឆាប់ ដើម្បីកាត់បន្ថយការកកស្ទះក្នុងសំណុំរឿងក្នុងដៃ ជួយផ្សះផ្សាររវាងគូភាគី ដើម្បីបង្កើតសុខដុមរនាជាមួយសណ្តាប់ធ្នាប់ក្នុងសង្គម»។

សម្តេចតេជោបន្ថែមថា ជាច្រើនលើកមកហើយដែលមានការកកស្ទះសំណុំរឿងក្នុងដៃ តម្រូវឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយកកស្ទះ តែមិនមែនជាការកាត់ក្តីនោះទេ គឺការផ្តល់ទីតាំងសម្រាប់ដោះស្រាយ។

សម្តេចតេជោថា ការកកស្ទះសំណុំរឿងក៏បានកើតឡើងជាច្រើនករណីដូចជា ខ្វះចៅក្រម ខ្វះសវនាការ ខ្វះមេធាវី។

នៅចំពោះចៅក្រម ព្រះរាជអាជ្ញា សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ពិតណាស់ បើយើងមិនព្រមកាត់ក្តីឲ្យទាន់ពេល រឿងត្រូវជាប់គុកត្រឹម៣ខែ យើងឃុំគេរហូតដល់១ឆ្នាំឬ២ឆ្នាំមិនទាន់កាត់ក្តី អីចឹងត្រូវធ្វើយ៉ាងម៉េច? វាមិនមែនត្រឹមតែទទួលបានយុត្តិធម៌ទេ តែវាអយុត្តិធម៌សម្រាប់អ្នកជាប់ចោទទៀតផង ហៅពិរុទ្ធជន»។

សម្តេចតេជោបន្តថា ចៅក្រមត្រូវតែសកម្មក្នុងការដោះស្រាយវិវាទសម្រាប់សម្រួលផ្សះផ្សារគូភាគីឲ្យកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំរឿងរយៈពេលយូរឡើយ «ការសម្រួលសម្រួលផ្សះផ្សាគ្នានេះត្រូវបានអនុញ្ញាតឲ្យមានទាំងនៅក្នុងតុលាការ និងក្រៅប្រព័ន្ធតុលាការដោយផ្នែកក្រមរដ្ឋប្បវេណីដែលអាចធ្វើបាននៅគ្រប់ដំណាក់កាល»។

សម្តេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា បច្ចុប្បន្ននឹងមិនកើតឡើងនូវស្ថានភាពដូចពេលមុននោះទេ នៅពេលដែលប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់បានប្រព្រឹត្តិ រាប់ទាំងការបង្កើតចំនួនចៅក្រមជំនុំជម្រះ ការបង្កើតសាលឧទ្ធរណ៍តាមភូមិភាគជាដើម ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1416 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
6812 នាក់
ខែនេះ :
27259 នាក់
3 ខែនេះ :
90797 នាក់
សរុប :
1169389 នាក់