ខេត្តកំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា អតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងក្នុងការស្វែងរកសុខសន្តិភាពជាមួយសម្តេចតេជោ ហើយពួកគាត់បានលះបង់សាច់ស្រស់ឈាមស្រស់ កាយសម្បទាក្នុងការចូលរួមជាមួយសម្តេចតេជោ ដើម្បីទាមទារយកមកនូវសុខសន្តិភាពជូនជាតិជូនប្រជាជន ដូច្នេះអាជ្ញាធរត្រូវយកចិត្តទុកដាក់បម្រើថែទាំ និងមិនត្រូវភ្លេចគុណពួកគាត់ឡើយ។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងអាជ្ញាធរមូលដ្ឋានមកពីឃុំចំនួន៣ គឺតេជោអភិវឌ្ឍន៍ ឃុំត្រពាំងភ្លាំង និងឃុំតាកែន ក្នុងស្រុកឈូក ខេត្តកំពត នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ជាមួយគ្នានវ ឯកឧត្តម ម៉ៅ ធនិន បានគូសបញ្ជាក់ថា អតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ដ៏ធំធេងក្នុងការចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការទាមទារយកមកវិញនូវសុខសន្តិភាពពីរបបប្រល័យពូជសាសន៍ ពល ពត។ ហើយក្រោយពីប្រទេសជាតិមានសន្តិភាពពេញលេញ សម្តេចតេជោតែងតែគិតគូជានិច្ចចំពោះគុណបំណាចរបស់ពួកគាត់ ដោយបានផ្តល់នូវអ្វីគ្រប់យ៉ាង ដើម្បីតបស្នងសងគុណដល់អតីតយុទ្ធជនពលី និងពិការ។ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានក្នុងឃុំទាំង៣ខាងលើ ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់បម្រើអតីតយុទ្ធជនឱ្យអស់ពីលទ្ធភាព ត្រូវស្គាល់សុខ ស្គាល់ទុក្ខ របស់ពួកគាត់។ ក្នុងនាមជាអ្នកមានតួនាទី ដែលរាជរដ្ឋាភិបាល គណបក្សបានផ្តល់ឱ្យ គឺយើងត្រូវតែបំរើពលរដ្ឋដោយមានទំនួលខុសត្រូវ ស្គាល់ខុស ស្គាល់ត្រូវ មានសីលធម៌ល្អ ហើយរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ។សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលលោកអភិបាលខេត្តកំពតបានចុះមកជួបសំណេះសំណាលជាមួយអតីតយុទ្ធជនក្នុងស្រុកឈូក ដែលមានអតីតយុទ្ធជនចូលរួមប្រមាណជាង៨០០នាក់។ ក្នុងពិធីនេះដែរ លោកអភិបាលខេត្តក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនដល់អតីតយុទ្ធជនដែលបានចូលរួម ក្នុងម្នាក់ៗទទួលបានអង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងសារុង១ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា