ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺមិនមែនបានមកដោយចៃដន្យនោះទេ
Tue,27 June 2023 (Time 01:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 263នាក់)

ខេត្តព្រះសីហនុ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលបានមានប្រសាសន៍ថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺមិនមែនបានមកដោយចៃដន្យនោះទេ ព្រោះថាសន្លឹកឆ្នោតរបស់ម្ចាស់ឆ្នោត គឺមិនងាយយកបានដោយងាយស្រួល ឬដល់ថ្ងៃគាត់ទៅគូសជូននោះទេ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នាថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិតបញ្ជាក់ថា សន្លឹកឆ្នោតដែលទទួលបាន គឺបានមកពីការទុកចិត្ត និងការយកបានបេះដូង ហើយយើងគ្រប់គ្នាត្រូវដឹងថា ការយកបានសន្លឹកឆ្នោតមួយសន្លឹកៗ គឺពិបាកយកណាស់ ដែលទាមទារឱ្យយើងគ្រប់គ្នាត្រូវខិតខំធ្វើសកម្មភាព និងបម្រើប្រជាពលរដ្ឋដោយសេចក្តីស្មោះត្រង់ និងបង្កើនភាពសកម្មទ្វេដង ព្រមទាំងនៅកៀកជិតប្រជាពលរដ្ឋជានិច្ចជាកាល ជាពិសេសនៅពេលមានតម្រូវការបំផុត។

ឯកឧត្តម បណ្ឌិតបន្តថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ កន្លងមក ក៏ដូចជាគ្រប់ការបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាបានទទួលសម្លេងគាំទ្រច្រើន និងអាចដឹកនាំរាជរដ្ឋាភិបាល គឺដោយសារម្ចាស់ឆ្នោតបានផ្តល់នូវការទុកចិត្ត និងការជឿជាក់លើការដឹកនាំ និងគុណបំណាច់ដ៏ធំធេងរបស់បក្ស ជាពិសេសសមិទ្ធផលវិជ្ជមានជាច្រើនដែលបានធ្វើសម្រាប់ជាតិ និងប្រជាជន។

ឯកឧត្តម បណ្ឌិតលើកឡើងថា ក្នុងនាមជាគណបក្សដែលឈ្នះការបោះឆ្នោត និងដឹកនាំប្រទេស ក្នុងរយៈកាលនោះទេ គឺគ្មានជម្រើសដើម្បីសម្រាកនោះទេ ពីព្រោះយើងទទួលបាននូវការទុកចិត្ត និងការផ្ញើជោគវាសនាពីសំណាក់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីឱ្យបក្សដឹកនាំ និងបម្រើពួកគាត់សម្រាប់រៀងរាល់ ៥ ឆ្នាំម្តង តាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដែលកំពុងចាក់គ្រឹះយ៉ាងរឹងមាំ ដោយក្នុងនេះ ក៏មានការរៀបចំដំណើរការបោះឆ្នោតយ៉ាងទៀតទាត់ចាប់តាំងពីនីតិកាលទី១ រហូតឈានដល់ការបោះឆ្នោតនីតិកាលទី ៧ នាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តមបញ្ជាក់ថា មូលហេតុដែលគណបក្សប្រជាជនកម្ពុជា តែងទទួលបានការគាំទ្រ និងមានឱកាសដឹកនាំប្រទេសជាប់រហូតមក គឺដោយសារគណបក្សប្រកាន់គោលការណ៍ និងបុព្វហេតុឥតងាករេ គឺកើតដោយសារប្រជាជន ដើម្បីប្រជាជន និងរបស់ប្រជាជន ។ ដូច្នេះ គ្រប់ពេលតែងមានវត្តមានថ្នាក់ដឹកនាំ និងសមាជិកបក្សនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកបំផុត គឺមិនរត់ចោលប្រជាជន ហើយខិតខំជួយប្រជាជន និងសង្គ្រោះជីវិតប្រជាជន តួយ៉ាងដូចជាដំណាក់កាលនៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ ជាដើម គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានដាក់ចេញនូវយន្តការ, វិធីសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងមកផ្តល់ជូនប្រជាជនបានទាន់ពេលវេលា ហើយឈានមកដល់ការបើកដំណើរការ ប្រទេសជាប្រក្រតីឡើងវិញយ៉ាងឆាប់រហ័សបំផុត ។

ឯកឧត្តមបន្តថា យើងប្រាកដជាចងចាំច្បាស់អំពីបទពិសោធន៍ជាច្រើន ដែលកម្ពុជាបានឆ្លងកាត់ រាប់ចាប់ពីដំណាក់កាលរំដោះប្រទេសពីរបប ប៉ុល ពត, ការកសាងប្រទេសពីបាតដៃទទេ, ការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ រហូតឈានដល់ការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនាំមកនូវការឯកភាពជាតិ និងឯកភាពទឹកដី ជាពិសេសសុខសន្តិភាព ស្ថិរភាពពេញលេញ សម្រាប់ការកសាងអភិវឌ្ឍឱ្យមានការរីកចម្រើន ដូចបច្ចុប្បន្ន ។ ទោះបីយើងធ្លាប់បានឆ្លងកាត់ជាច្រើនដំណាក់កាល និងទទួលបានសន្តិភាពពេញលេញក៏ពិតមែន ក៏នៅតែមានការចិញ្ចឹមចិត្ត និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលពីសំណាក់ក្រុមអ្នកនយោបាយជ្រុលនិយម ដោយប្រើប្រាស់មធ្យោបាយខុសច្បាប់ ។ ចំពោះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍លិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដែលកំពុងបន្តចាក់គ្រឹះយ៉ាងរឹងមាំយូរអង្វែងនៅកម្ពុជា ព្រមជាមួយនឹងការប្តេជ្ញាចិត្តការពារដាច់ខាតនូវរបបរាជានិយម ស្របតាមបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” តាមរយៈការពង្រឹងការអនុវត្តវិធានការច្បាប់ ដើម្បីរក្សាការពារផលប្រយោជន៍ជាតិទាំងមូល និងប្រជាជន ១៧ លាននាក់ ទល់នឹងរាល់អំពើខុសច្បាប់ទាំងឡាយណាដែលបំពានដល់ភាពសុខសាន្តរបស់ជាតិ និងប្រជាជន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1603 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9106 នាក់
ខែនេះ :
38940 នាក់
3 ខែនេះ :
101567 នាក់
សរុប :
1232421 នាក់