ខេត្តកំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់កម្មករ កម្មការិនី ត្រូវហ៊ានថ្កោលទោស ពួកជ្រុលនិយម ដែលដើរបំផ្លាញជាតិ ។ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ និយោជិតសរុប ១៩.០៨៥ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៩ ក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ សម្តេចតេជោបានហៅពួកនេះថា ពួកអាជ្រុលនិយម ក្មួយៗត្រូវចាំ ដើម្បីឱ្យប្រទេសមួយ អភិវឌ្ឍ ដើម្បីឱ្យប្រទេសមួយ មានការជឿនលឿន ដើម្បីឱ្យយើងមានការងារធ្វើ ដោយសុវត្ថិភាព និងបង្កើតការងារធ្វើបន្ថែម រឿងធំជាងគេ គឺសន្តិភាព ដែលត្រូវខិតខំរក្សាឲ្យបាន។សម្តេចតេជោបានបន្តថា ស្រុកខ្មែរយើង មានអាចង្រៃមួយក្រុម ដើរប្រាប់បរទេសថា ឱ្យផ្តាច់ជំនួយពីកម្ពុជា កុំឱ្យទិញទំនិញពីកម្ពុជា ហើយសុំដាក់ទណ្ឌកម្មកម្ពុជា។ ដូចនេះ ក្មួយៗ គិតមើល បើសិនជារោងចក្រ ត្រូវបិទ តើអ្នកណា ស្លាប់មុនគេ? គឺក្មួយៗ អ្នកដែល ទទួលប្រាក់ខែ ប្រចាំខែនេះ នឹងត្រូវបាត់បង់ប្រាក់ខែ។ ក្មួយៗ ត្រូវហ៊ានថ្កោលទោស ក្រុមនេះ ព្រោះជាក្រុមបំផ្លាញជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា