ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តមណ្ឌលគិរីប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧៤ទិវាកុមារអន្តរជាតិ ដើម្បីលើកស្ទួយសិទ្ធិសេរីភាពកុមារ
Fri,02 June 2023 (Time 09:57 AM)
ដោយ ៖ (ចំនួនអ្នកអាន: 285នាក់)

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរខេត្តមណ្ឌលគិរីប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧៤ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៣ ជាមួយនិងកុមារ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៤០០នាក់ ដើម្បីលើកស្ទួយសិទ្ធិកុមារឲ្យមានគ្រប់ទីកន្លែងទាំងអស់ ដែលកម្មវិធីប្រព្រឹត្តទៅ នៅបរិវេណសាលាបឋមពូឡា ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី។

ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតនៃព្រឹទ្ធសភា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ០១មិថុនា ដើម្បីសម្ដែងនូវការគាំទ្រដល់សិទ្ធិកុមារ ក្រៅពីនេះក៏មានគោលនយោបាយជាច្រើនរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយសិទ្ធិកុមារ ជាពិសេសគោលនយោបាយជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូចៗ តាមរយៈការបង្កើនមណ្ឌលសុខភាព និងសាលារៀនបន្ថែមទៀតដល់តំបន់ដាច់ស្រយាលនៅទីជនបទ ដើម្បីឲ្យកុមារបានទទួលសេវាសុខាភិបាល និងការអប់រំ ។

ឯកឧត្តម មានប្រសាសន៍បន្ថែមថា ក្រោយពីបានសម្រេចបង្កើត ទិវាកុមារអន្តរជាតិ អង្គការអន្តរជាតិបានទទួលស្គាល់ជាផ្លូវការលើកុមារទាំងអស់ដោយមិន ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬភេទ ជំនឿសាសនា ដើមកំណើត ហើយត្រូវមានសិទ្ធិទទួលការស្រឡាញ់ថ្នាក់ថ្នម មានម្ហូបអាហារគ្រប់គ្រាន់ បានទទួលការថែទាំសុខភាព ការអប់រំរៀនសូត្រ ដោយមិនគិតថ្លៃ ការការពារប្រឆាំងនឹងការជួញដូរគ្រប់បែបយ៉ាងក្នុង បរិយាកាសសន្តិភាពជាសកលនឹងភាទរភាព។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ដែរថា គោលបំណងនៃការប្រារព្ធ ទិវាកុមារអន្តរជាតិ ០១ មិថុនា នេះឡើង គឺដើម្បីអបអរសាទរ ផ្សព្វផ្សាយ និងលើកតម្កើងសិទ្ធិសេរីភាពរបស់កុមារទាំងនៅទីក្រុង ជនបទ និងតំបន់ដាច់ស្រយាល ដែលក្នុងនោះសូម្បីកុមារជនជាតិដើមភាគតិចក៏ត្រូវបានលើកស្ទួយសិទ្ធិសេរីភាពពេញលេញដូចគេឯងផងដែរ ។

សូមបញ្ជាក់ដែរថា ឯកឧត្តម យ៉ង់ សែន និងឯកឧត្តម ថង សាវុន ក៏បាននាំយកថវិកា និងសម្ភារៈការិយាល័យសិក្សាមួយចំនួន ចែកជូនដល់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅទីនោះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1686 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9677 នាក់
ខែនេះ :
40006 នាក់
3 ខែនេះ :
102171 នាក់
សរុប :
1234459 នាក់