ភ្នំពេញ៖ អាជ្ញាកណ្តាលជប៉ុនចំនួន៤០រូប នឹងមកកម្ពុជាសម្រួលការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកីឡា៤ប្រភេទ គឺកីឡាអត្តពលិកម្ម កីឡាលើកទម្ងន់ កីឡាហែលទឹក និងកីឡាបាល់បោះជិះរទេះ។ អាជ្ញាកណ្តាលជនជាតិជប៉ុនប្រមាណ៣៦រូប គឺសុទ្ធតែជាអ្នកមានបទពិសោធន៍ដែលបានចូលរួមព្រឹត្តិការណ៍កីឡាតូក្យូ២០២០។តាមសេចក្តីព័ត៌មានពីទីភ្នាក់ងារកីឡាប្រទេសជប៉ុន អាជ្ញាកណ្តាលជប៉ុនដែលបញ្ជូនមកសម្រាប់សម្រួលលើការប្រកួតកីឡា៤ប្រភេទ គឺកីឡាអត្តពលិកម្ម ដែលនឹងប្រកួតចាប់ពីថ្ងៃទី០៤-០៩ ខែមិថុនា កីឡាលើកទម្ងន់ចាប់ពីថ្ងៃទី០៤-០៧ ខែមិថុនា កីឡាហែលទឹកចាប់ពីថ្ងៃទី០៤-០៨ ខែមិថុនា និងកីឡាបាល់បោះជិះរទេះ ពីថ្ងៃទី០៣-០៧ ខែមិថុនា។ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលបញ្ចប់ទៅថ្មីៗនេះ អាជ្ញាធរកណ្តាលជប៉ុន៤០រូបក៏ត្រូវបានបញ្ជូនមកកម្ពុជាផងដែរ។លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ការសម្រេចបញ្ជូនអាជ្ញាកណ្ដាលជប៉ុន មកកាន់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជានាពេលនេះ គឺជាកិត្តិយសដ៏អស្ចារ្យសម្រាប់ប្រទេសជប៉ុន អាចចូលរួមចំណែក ក្នុងការរៀបចំនូវព្រឹត្តិការណ៍នេះ។ក្នុងពិធីជប់លៀងជួបជុំស្វាគមន៍អាជ្ញាកណ្ដាលជនជាតិជប៉ុន ដែលចូលរួមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើក១២ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានរំលឹកថា ការសម្រេចបញ្ជូនអាជ្ញាកណ្តាលជប៉ុន មកកាន់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកំពូល ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្ត្រី គឺស៊ីដា នៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០២២។លោកទូត គូសបញ្ជាក់ថា «នេះជាកិត្តិយសដ៏អស្ចារ្យសម្រាប់ប្រទេសជប៉ុន ដែលអាចចូលរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដោយប្រើប្រាស់បទពិសោធន៍ដែលទទួលបានពីការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ២០២១។ ខ្ញុំសង្ឃឹមថា អាជ្ញាកណ្តាលនឹងខិតខំប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មពេញលេញ ដោយប្រើបទពិសោធន៍របស់ខ្លួនក្នុងប្រទេសជប៉ុន»។លោកទូត បន្ដថា កិច្ចសហប្រតិបត្តិការស្ដីពី ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកនេះ បានបើកនូវវិស័យថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជា។គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនឹងធ្វើឡើងចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រតិភូកីឡាក្រៅប្រទេសចំនួន១១ សរុបជាង២ពាន់នាក់ នឹងចូលរួមប្រកួតលើប្រភេទកីឡាចំនួន១៤ មានដូច វាយសី ប៊ូស្យា អុក យូដូ បាល់ទាត់ជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល ហែលទឹក បាល់បោះរទេះ បាល់ទះអង្គុយ វាយកូនឃ្លីលើតុជនពិការ បាល់បោះជនពិការ កីឡាលើកទម្ងន់ជនពិការ កីឡាE-Sport និងកីឡាអត្តពលកម្មជនពិការ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា