ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីប្រកាសបញ្ជូលសមាជិកថ្មីចំនួន​ ១៤៣រូប​
Sun,04 June 2023 (Time 08:45 AM)
ដោយ ៖ (ចំនួនអ្នកអាន: 240នាក់)

ខេត្តរតនគិរី៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី​ នាព្រឹកថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសបញ្ជូលសមាជិកថ្មីចំនួន​ ១៤៣រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត​ ក្រោមអធិបតីភាព ឯកឧត្តម​ ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជន

កម្ពុជាខេត្តរតនគិរី។​

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ​ ឯកឧត្តម​ ញ៉ែម សំអឿន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបងប្អូនសមាជិកសមាជិកាទាំង១៤៣រូប បានសម្រេចចិត្ត ចូលមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញយ៉ាងច្បាស់អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានបន្តថា បច្ចុប្បន្នក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាកំពុងពួតដៃកសាងសង្គមជាតិរបស់ខ្លួន និងជម្នះនូវបញ្ហាប្រឈមទាំងឡាយប្រកបដោយភាពជាអ្នកធ្វើជាម្ចាស់លេីជោគវាសនារបស់ខ្លួន ដើម្បីឈានសម្រេចបានគោលដៅប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសជឿនលឿនខ្លាំងក្លាមួយនៅក្នុងតំបន់។ គណបក្សប្រជាជនកម្ពុជាមានឧត្តមគតិស្នេហាជាតិ បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជន ហើយ បានសម្រេចនូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិកម្ពុជា។​

ដូច្នេះដើម្បីជាការឆ្លើយតបទៅនឹងគុណូបការៈដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា សូមសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានប្រកាសបញ្ចូលថ្មីទាំង១៤៣រូប និងសមាជិកសមាជិការដែលបានចូលរួមនៅថ្ងៃនេះ ត្រូវស្មោះត្រង់ចំពោះជាតិសាសនា ព្រះមហាក្សត្រ ស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។​ ត្រូវគោរពការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងគោរពលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា។ ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គ្រប់ដំណាក់កាលបន្តបន្ទាប់ របស់រាជរដ្ឋាភិបាល ត្រូវគោរព អនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានា របស់គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ត្រូវសាមគ្គីភាពផ្ទៃក្នុង ដើម្បីថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងរាល់សមិទ្ធផល សង្គមជាតិ។​ សូមចូលរួមបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងការបោះឆ្នោតបន្ត បន្ទាប់ទៀត។​ ត្រូវចូលរួមធ្វើចលនាអូសទាញសមាជិក សកម្មជនគណបក្សផ្សេងៗ ព្រមទាំងសាច់ញាតិ បងប្អូន ដើម្បីចូលរួមជីវភាព និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ សូមគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕​

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1829 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9820 នាក់
ខែនេះ :
40149 នាក់
3 ខែនេះ :
102314 នាក់
សរុប :
1234602 នាក់