ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តសម្រាប់ខែមិថុនា នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដល់មន្ត្រីនគរបាលចរាចរណ៍ ត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ដើម្បីធានាកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងលើដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកណ្តាល។ឯកឧត្តម គង់ សោភ័ណ្ឌ ថ្លែងបន្តដោយសង្កត់ធ្ងន់ថា មន្ត្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ ត្រូវបន្តរឹតបន្តឹងការអនុវត្តច្បាប់ ការបើកបរលើសល្បឿនកំណត់ ពិសេសអ្នកបើកបរក្រោមស្ថានភាពស្រវឹង ដោយត្រូវធ្វើការហាមឃាត់មិនឱ្យធ្វើចរាចរណ៍នៅលើដងផ្លូវឡើយ ត្រូវឱ្យគាត់ស្វាងនូវជាតិស្រវឹង ទើបអនុញ្ញាតឱ្យបន្តដំណើរទៅទៀតបាន។ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អភិបាលក្រុង-ស្រុកទាំង១៣ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អជាមួយមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ ធ្វើការផ្សព្វផ្សាយ និងអប់រំច្បាប់ចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរ ដល់កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំការពារ សុខសុវត្ថិភាព ស្ថេរភាព និងសន្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកណ្ដាលបានយ៉ាងល្អប្រសើរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា