ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង
Fri,09 June 2023 (Time 08:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 216នាក់)

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

តាមការឲ្យដឹងពី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា រោងចក្រ សហគ្រាស ចំនួន ១១ ជាប្រភេទរោងចក្រកាត់ដេរ ចំនួន ៣, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២, ដេរស្បែកជើងចំនួន ៣, បោះពុម្ពលើស្បែកជើងកីឡា ចំនួន ១, ផលិតសម្ភារកាដូ ចំនួន ១ និងផលិតជ័រ និងផ្លាស្ទិក ចំនួន ១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍ អ៊ឺរ៉ុប សហរដ្ឋអាមេរិកប្រទេសកាណាដា ប្រទេសជប៉ុន ។ល។

នៅខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន១៧៣ មានកម្មករនិយោជិតប្រមាណជាង ៥ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន២០ មានកម្មករនិយោជិតសរុបជាង ៤ម៉ឺន៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើន។​ កន្លងទៅនេះ រាជរដ្ឋាភិបាល និងក្រុមការងាររបស់គណបក្ស ប្រជាជនកម្ពុជា ដែលបានចុះបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង តែងតែយកចិត្តទុកដាក់ជាប្រចាំដល់សុខទុក្ខបង ប្អូនកម្មករនិយោជិត និងជួយសម្រួលទៅដល់ដំណើរការរបស់រោងចក្រ សហគ្រាស ក្នុងខេត្តប្រកបដោយនិរន្តរភាព តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ គោលនយោបាយរបស់សម្តេចតេជោក្នុងការជំរុញការកសាងរោងចក្រ សហគ្រាស នៅតាមបណ្តាខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2115 នាក់
ម្សិលមិញ :
1114 នាក់
សប្តាហ៍នេះ :
7511 នាក់
ខែនេះ :
27958 នាក់
3 ខែនេះ :
91496 នាក់
សរុប :
1170088 នាក់