ភ្នំពេញ៖ តាមរយៈវីដេអូខ្លីមួយដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា លើកយកប្រធានបទមួយពាក់ព័ន្ធ «អ្នកមាន អ្នកក្រ»។ឯកឧត្តម បណ្ឌិតបានបញ្ជាក់ថា នៅពេលមានការបែងចែកអ្នកមាន និងអ្នកក្រ នាំឱ្យកើតមានបញ្ហា ដូច្នេះកុំលាបពណ៌ប្រជាពលរដ្ឋ កម្ពុជាមិនមានការបែងចែកវណ្ណៈទេ។ឯកឧត្តមបន្តថា «យើងអាចនិយាយបានថា អ្នកមានជីវភាពធូរធារ (អ្នកមាន) អ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពខ្សត់នៅឡើយ យើងឱ្យនិយមន័យបែបនេះ គឺជាប្រជាជនខ្មែរយើងទាំងអស់គ្នា។ តើអ្នកទាំង៣នេះ អាក្រក់ឬយ៉ាងណា ហើយអ្នកទាំង៣នេះ គួរស្អប់គ្នាឬយ៉ាងណា ? អ្នកទាំង៣នេះ យើងអត់មានត្រូវស្អប់គ្នាទេ ត្រូវយកអាសាគ្នា ហើយអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ដោយគណបក្សប្រជាជនកម្ពុជា ផ្តោតលើគោលនយោបាយក្នុងជួយអ្នកទាំង៣នេះ ឱ្យរីកចម្រើទាំងអស់គ្នា ព្រោះទាំង៣នេះជាជនជាតិខ្មែរ ជាប្រជាពលរដ្ឋខ្មែរដែលចូលរួមដើម្បីឱ្យខ្មែរយើងខ្លាំង»៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា