ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនកាន់តែទូលំទូលាយជាងមុន បន្ទាប់ពីឈប់ប្រើ Facebook
Mon,10 July 2023 (Time 10:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 257នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញដល់ពលរដ្ឋឲ្យបង្កើតនៅគណនីតេឡេក្រាម Twitter និង tik tok ដើម្បីបានភ្ជាប់ទំនាក់ទំនងជាមួយនឹងនាយករដ្ឋមន្ត្រីបន្ទាប់ពីសម្ដេចឈប់ប្រើប្រាស់ហ្វេសប៊ុក។

សម្ដេចតេជោបានបង្ហោះនៅលើ Channel Telegram របស់សម្ដេចកាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ថា បន្ទាប់ពីឈប់ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកពេលនេះសម្ដេចបានងាកទៅប្រើ telegram twitter និង TikTok ជំនួសវិញ ដោយបើកឲ្យពលរដ្ឋចូលមានមតិបានគ្រប់បណ្តាញទាំងនេះ។ សម្ដេចជំរុញដល់ពលរដ្ឋដើម្បីទទួលបានព័ត៌មានពីសម្ដេច ផ្តល់មតិឲ្យ ឬស្នើសុំឲ្យសម្ដេចជួយ សូមបង្កើតគណនីទាំងនេះប្រសិនមិនទាន់មាននិងសូមភ្ជាប់ជាមួយបណ្តាញទាំង៣ ខាងលើ។

សម្ដេចថា៖ «បើទោះជាខ្ញុំបោះបង់ចោលហ្វេសបុកតែខ្ញុំនៅតែមានលទ្ធភាពទទួលយោបល់និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុនតាមរយៈបណ្តាញសង្គមទាំង៣នេះ»។

ជាមួយគ្នានេះសម្ដេចបានស្នើដល់គ្រប់ស្ថាបន័ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលធ្លាប់មានក្រុមតាមដានផេក ហ្វេកបុករបស់សម្ដេចទៅតាមដានគណនី Telegram twitter TikTok របស់សម្ដេចវិញ ព្រោះមតិប្រជាជនមាននៅតាមបណ្តាញទាំង៣នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1258 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9249 នាក់
ខែនេះ :
39578 នាក់
3 ខែនេះ :
101743 នាក់
សរុប :
1234031 នាក់