ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថាការព្យាយាមរារាំងដំណើរទៅមុខរបស់លោកដោយក្រុមប្រឆាំងធ្វើឲ្យលោកនឹកឃើញដល់ពេលមួយដែលលោកហ្វឹកហាត់ទាហាន ដែលលោកបានយកបទពិសោធន៍នេះមកប្រឈមនឹងការវាយប្រហារនានាពីក្រុមទាំងនោះផងដែរ។នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកយកបទពិសោធន៍មួយ ពីការហ្វឹកហ្វឺនយោធា ដែលអាចយកមកអនុវត្តនៅក្នុងការងារផ្សេងៗក្នុងជីវិតបាន ជម្នះនូវឧបសគ្គដែលរារាំងដំណើរឆ្ពោះទៅរកគោលដៅបាន។បណ្ឌិត ហ៊ុន ម៉ាណែត បន្តថាជាទូទៅបញ្ហាប្រឈមមានពីរគឺ៖ កត្តាទីលាននិងឧបសគ្គ និងកត្តាមនុស្ស។ លោកថាប្រសិនជាជម្នះនូវកត្តាទាំងនេះបាននោះគឺយើងអាចទៅដល់គោលដៅរបស់យើងបានហើយ។ ឯកឧត្តមបន្ថែមទៀតថា កត្តាទីលាននិងឧបសគ្គមាន១គឺកំពស់ និង១ទៀតគឺលំនឹង។ឯកឧត្តម បណ្ឌិតថា៖ «ពេលដែលសិក្ខាកាមដើរឆ្លងកាត់លើវាគឺវាចាប់ផ្តើមញ័រ ហើយបើការដើរនោះមានការយឺតយ៉ាវ (មិនលះ) ឬសិក្ខាកាមមានអារម្មណ៍ភ័យញ័រខ្លួននោះ នឹងធ្វើអោយបង្គោលដែកនោះញ័រតែខ្លាំងដែលបង្កជាឧបសគ្គកាន់តែខ្លាំងសម្រាប់ការដើរទៅមុខទៀត»។ចំពោះកត្តាមនុស្សវិញ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកំណត់ថា គឺអាចប្រឈមនឹងមនុស្ស ឬខាងក្រុមគ្រូបង្វឹកដែលធ្វើឲ្យបេក្ខជនបាត់បង់ស្មារតីឬក៏បែកអារម្មណ៍។បាយលើកត្តាឧបសគ្គទាំងពីរនេះហើយដែលលោកថាប្រសិនជាអាចជំនះបាននោះយើងនឹងអាចទទួលបានជោគជ័យ។ ជាងនេះទៅទៀតឯកឧត្តម បណ្ឌិតក៏បានកំណត់ថា ភាពជោគជ័យឬបរាជ័យគឺវាអាស្រ័យទៅលើខ្លួនយើងផងដែរ។ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ «កុំចាំបាច់ផ្តោតអារម្មណ៍ ឬអោយតម្លៃទៅលើអ្នកដែលព្យាយាមរារាំងមិនឲ្យយើងដើរដល់គោលដៅរបស់យើងធ្វើអ្វី ព្រោះពេលយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ អ្នកទាំងនោះនឹងបរាជ័យដោយស្វ័យប្រវត្តិ»៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា