ខេត្តមណ្ឌលគីរី៖ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះមានករណីបុរសម្នាក់ឈ្មោះអីុម ព្រិច អាយុ៣១ឆ្នាំ ភេទប្រុស ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ញៀនថ្នាំធ្វើឱ្យបាត់បង់ការចងចាំបានដុតផ្ទះខ្លួនឯង។ករណីនេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង រាយការណ៍ជូនស្នងការនគរបាលខេត្តមណ្ឌលគិរី លោកស្នងការបានបញ្ជាឲ្យរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងអន្តរាគមន៍ទាន់ពេលវេលា មិនបង្កឲ្យខូចខាតទ្រព្យសម្បត្តិនោះទេ។លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានឲ្យដឹងថា គឺចាប់តាមដីការ របស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។លោកបានបន្តថា ពេលសមត្ថកិច្ចទៅដល់ឈ្មោះអីុម ប្រិចបានទាញកាំបិត ដំបង និងចំពាមកៅស៊ូបាញ់មកលើសមត្ថកិច្ច ជាច្រើនគ្រាប់ បណ្ដាលឲ្យរងរបួសចំក្បាលសមត្ថកិច្ចមួយនាក់។វត្ថុតាមរួមមានៈ១–កាំបិតខ្វែវ ចំនួន ១២–ដំបងដែកដងឆាត់ចំនួន ១៣–ជំពាមកៅស៊ូចំនួន ១សមត្ថកិច្ចបានចាប់ខ្លួនជនដែលបានប្រព្រឹត្ត យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្ត និងបន្តតាមមតិវិធីច្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា