ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឱ្យអគ្គរាជទូតបារាំងប្រចាំកម្ពុជា ជួយទាក់ទាញភ្ញៀវទេសចរជនជាតិបារាំងមកលេងកម្ពុជាកាន់តែច្រើន។ សម្តេចតេជោបានអំពាវនាវបែបនេះក្រោយពីវិមានរំលឹកដល់យុទ្ធជនស្ម័គ្រចិត្តខ្មែរនិងបារាំង ចំនួន ១៩៨រូប ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ត្រូវបានសាងសង់រួចហើយសម្ពោធជាផ្លូវការនៅថ្ងៃសុក្រទី១៤ ខែកក្កដា ឆ្នាំ២០២៣។សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងឱ្យដឹងថា វិមានដែលសាងសង់ឡើងដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរនិងបារាំងដែលចូលរួមក្នុងការប្រយុទ្ធក្នុងសម័យសង្គ្រាមលោកលើកទី១ ហើយបានពលីជីវិត គឺជាការដាស់តឿនដល់កុលបុត្រខ្មែរគ្រប់រូបឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសាកលនៃមនុស្សជាតិ។សម្តេចតេជោបានស្នើឱ្យអគ្គរាជទូតបារាំងប្រចាំកម្ពុជា ជួយទាក់ទាញភ្ញៀវទេសចរជនជាតិបារាំងមកលេងកម្ពុជាកាន់តែច្រើន ដោយអញ្ជើញមកដាក់កម្រងផ្កា និងអុជធូបដើម្បីគោរពវិញ្ញានក្ខន្ធដល់ជនជាតិបារាំង និងខ្មែរបានបូជាជីវិតក្នុងសម័យសង្គ្រាមលោកលើកទី១។សម្តេចបានថ្លែងដូច្នេះថា៖ «នេះជាចំណុចល្អនៃទំនាក់ទំនងល្អរបស់យើងដែលជាផ្នែកមួយនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»។រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានលើកឡើងថា វិមានរំលឹកវិញ្ញាណក្ខន្ធដល់អ្នកពលីជីវិតក្នុងសម័យលោកលើកទី១ ដែលស្ថិតនៅទល់មុខស្ថានទូតបារាំងប្រចាំកម្ពុជានេះមានកម្ពស់ ១២,៣ម៉ែត្រសាងសង់ឡើងពីបេតុង ស្ពាន់ និងថ្មក្រានីត។ វិមាននេះសាងសង់ឡើងវិញតាមលំនាំដើមបែរមុខទៅទិសខាងកើត ដែលជាទិសមានជ័យភូមិល្អ ដោយមានទន្លេស្ថិតនៅខាងមុខផង៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា