ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឆមាសទី១ ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួនជាង២ ០០០ លានដុល្លារ
Fri,14 July 2023 (Time 05:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 268នាក់)

​ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ​ក្នុងរយៈពេល ៦ខែឆ្នាំ ២០២៣ ​សម្រេចបានជាង ៨ ៣៩៣ ប៊ីលានរៀល​ ត្រូវប្រមាណជាង​ ២ ០៧២ លានដុល្លារ ស្មើនឹង ៥៨ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក ​នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ​ប្រចាំខែ មិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ ​នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៣ នេះថា ចំពោះ​លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធនេះ ក្នុងខែ មិថុនា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យ​ចំណូលអនឡាញ បានចំនួនជាង ៩៩៥ ប៊ីលានរៀល ​ត្រូវប្រមាណជាង ២៤៥ លានដុល្លារ ស្មើនឹង ៦,៨៨% ក្នុងនោះបើសរុបរយៈពេល ៦ខែ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាង ៨ ៣៩៣ ប៊ីលានរៀល ត្រូវប្រមាណជាង​ ២ ០៧២ លានដុល្លារ ស្មើនឹង ៥៨,០២% នៃផែនការច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ចំពោះការបន្តពង្រឹងគ្រប់គ្រងប្រមូលចំណូលពន្ធ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងខែមិថុនា ឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារ ​ប្រមូលបានចំនួន ២៧,៥៥ ប៊ីលានរៀល ​ត្រូវប្រមាណជិត ៧លានដុល្លារ ហើយបើគិតរយៈពេល ​៦ខែ ឆ្នាំ២០២៣ ទទួលបាន​ជាង ១៥៩ប៊ីលានរៀល ត្រូវប្រមាណជាង​ ៣៩លានដុល្លារ។

ឯកឧត្តម គង់ វិបុល បានបញ្ជាក់ឲ្យដឹងថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៦ ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការអនុវត្តការងារ​គ្រប់គ្រង​ប្រមូលចំណូលពន្ធ​សម្រាប់​ឆ្នាំ ២០២៣ នឹងអាចសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រងឆ្នាំ ២០២៣ ក្នុងចំនួនប្រមាណជាង ១៤ ៤៦៥ ប៊ីលានរៀល ត្រូវជាង ៣ ៥៧១ លានដុល្លារអាមេរិក៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1960 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9951 នាក់
ខែនេះ :
40280 នាក់
3 ខែនេះ :
102445 នាក់
សរុប :
1234733 នាក់