ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
តើពិតដែររឺទេ?លោកស្វាយសម្ភស្សដែលជាមន្រី្ត. ប៉ូលីសម្នាក់បំរើការនៅប៉ុស្តិនគរបាលរដ្ឋបាលបឹងរាំងបានប្រព្រឹត្តអំពើរឆបោកប្រជាពលរដ្ឋក្រោមរូបភាពអោយចូលបំរើការងារអង្គភាពរដ្ឋ អត្តសញ្ញាណកម្មដោយកំណត់យកលុយចំនួន6ពាន់ដុល្លា…
Sat,15 July 2023 (Time 12:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 349នាក់)

ភ្នំពេញ: យោងតាមប្រភពព័ត៍មានពីស្រ្តីម្នាក់ឈ្មោះ រ៉ាឌី ភេទស្រី អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល រាជធានីភ្នំពេញ បានខលតាមរយះលេខទូរស័ព្ទ077291407មកពឹងពាក់អង្គភាពសារព័ត៍មានយើងខ្ញុំអោយជួយ ចេញផ្សាយរឿងដ៏កំសត់របស់នាង ដែរបានចាញ់បោកបុរសម្នាក់អស់ប្រាក់ចំនួន៦០០០$(ប្រាំមួយពាន់ដុល្លា)ក្នុងនោះប្អូនស្រីបានសរសេររៀបរាប់ទាំងក្តុកក្តួល ប្រាប់អង្គភាពយើងថា៖

នាងខ្ញុំឈ្មោះ រ៉ាឌីមានអាយុ ៣០ឆ្នាំ ដោយសារនាងខ្ញុំចង់ចូលបម្រើកាងារនៅក្នុងអង្គភាពអត្តសញ្ញាណកម្ម ក៏បានស្គាល់នឹងសួរនាំគាត់ថាធ្វើយ៉ាងមេចដើម្បីបានចូលធ្វើការងារជាមន្ត្រីរាជការ ពីលោកស្វាយសម្ផស្ស ដែលជាមន្រី្ត. ប៉ូលីសម្នាក់បំរើការនៅប៉ុស្តិនគរបាលរដ្ឋបាលបឹងរាំង ខ័ណ្ឌដូនពេញ។

ដំបូងនៅថ្ងៃទី១១ខែ១១ឆ្នាំ២០១៦គាត់បានទទួលប្រាក់ពីនាងខ្ញុំចំនួន២០០០$ ដើម្បីជាថ្នូរក្នុងការរត់ការចូលក្រមខ័ណ្ឌ ដោយគាត់បញ្ជាក់ប្រាប់ថា នៅពេលធ្លាក់ឈ្មោះមកដល់ពេលណាទើបបង់ប្រាក់៤០០០$ទៀតបង្គ្រប់។លុះនៅពេលលោកស្វាយសម្ផស្សខលមកប្រាប់ថាឈ្មោះធ្លាក់មកហើយ រូបនាងបានបង់ប្រាក់ជាលើកទីពីរនៅថ្ងៃទី៧ខែ៤ឆ្នាំ២០១៧នៅទឹកប្រាក់ចំនួន៤០០០$ បន្ថែមទៀតសរុបចំនួន៦០០០ដុល្លាទៅអោយបុគ្គលរូបនោះ(ស្វាយសម្ផស្ស)។

ចំនួនទឹកប្រាក់នោះគឺដើម្បីអោយបានបំរើការងារក្នុងក្របខណ្ឌរដ្ឋ ដោយមានជាលិខិតនិងហត្ថលេខាដែលសរសេរដោយលោកស្វាយសម្ផស្សផ្ទាល់នៅពេលប្រគល់ប្រាក់ ដោយប្រាក់នោះគឺជាប្រាក់ដែលបុគ្គលស្វាយសម្ផស្សបាននិយាយបញ្ចុះបញ្ចូលនាងនិងឳពុកម្តាយនាងអោយជឿនិងធ្វើតាមខ្លួន។

ដោយបុគ្គលរូបនេះប្រាប់ថានឹងទទួលខុសត្រូវគ្រប់បែបយ៉ាងបើសិនជាមានបញ្ហា។ដោយបានសន្យាថានឹងផ្តល់ការងារអោយនៅថ្ងៃទី៣០ ខែ ០៨ ឆ្នាំ ២០១៧ បើដល់ពេលកំណត់ការងារមិនបានសម្រេចទេនឹង ប្រគល់លុយនោះមកអោយនាងវិញ។ បុគ្គលនោះថែមទាំង លួងលោមទៀតថានឹងជួយបង់ការប្រាក់ធានា ដែលគ្រួសារនាងបានខ្ចីនៅកំឡុងពេលចាំឈ្មោះធ្លាក់មកទៀតផង ទើបក្រុមគ្រួសារនាងសុខចិត្តទៅខ្ចីលុយពីធានាគារ មកអោយបុគ្គលរូបនោះ។បញ្ជាក់(ការជួយចេញការប្រាក់១ខែ៨០$បានប្រហែល២ឆ្នាំទេសរុបប្រហែល២០០០$ ក្រៅពីនោះគឺនាងជាអ្នករកលុយសងធានាគារទាំងអស់)។

ក្រោយស្ងាត់ឈឹងមើលទៅទំនងជាចាញ់បោកគេ នាងក៏ព្យាយាមទំនាក់ទំនងទៅបុគ្គលខាងលើ អោយចូលខ្លួនមកដោះស្រាយរឿងដែលសន្យាថាផ្តល់ការងារអោយនាងធ្វើព្រោះដល់ពេលកំណត់ហើយ បែរជាលោកស្វាយសម្ផស្ស ប្រាប់ថាចាំសិនៗរហូតដល់មួយឆ្នាំក៏នៅតែមិនមានលទ្ធផល់ទើបនាងសំរេចចិត្តទាប្រាក់មកវិញ។

ទោះនាងព្យាយាមសុំយ៉ាងណាក៏បុគ្គល់ឈ្មោះស្វាយសម្ភស្សរូបនេះ មិនព្រមអោយឡើយដោយរកឡេះមិនចេះចប់មិនចេះហើយ រហូតដល់សព្វថ្ងៃក៏មិនព្រមប្រគល់ប្រាក់នោះមកវិញឡើយ ដោយអាងថាខ្លួនជាមន្ត្រីប៉ូលីសក៏ប្រាប់នាងថាអោយទៅប្តឹងដល់ណាក៏ប្តឹងទៅ ដោយទង្វើនេះធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ថាបណ្ណ័មន្ត្រីរាជការ។

ជាចុងក្រោយនាងសូមសំណូមពរ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយរកយុត្តិធម៍ជូននាងផងព្រោះជាញើសឈាមដែលនាងនិងឳពុកម្តាយប្រឹងប្រែងរកប្រាក់សងគេយ៉ាងវេទនានិងកុំអោយមានអ្នកក្រោយ ចាញ់ការបោកបញ្ឆោតរបស់បុគ្គលនេះតទៅទៀត ទើបប្អូនស្រីបានខលមកផ្ដល់ព័ត៍មានដល់អង្គភាពយើង ដើម្បីអោយជួយផ្សព្វផ្សាយដោយនាងសុំតែលុយដែលខាតបង់ទាំងអស់មកវិញទេ។ ក្រោយទទួលបានព័ត៍មាននោះភ្លាម អង្គភាពយើងក៏បានទំនាក់ទំនងតាមរយះលេខទូរសព័្ទទៅលោកស្វាយសម្ផស្ស ដោយលោកមិនបានឆ្លើយបដិសេធនៅរឿងខាងលើនេះឡើយ។ អង្គភាពសារព័ត៍មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីលោក ស្វាយសម្ផស្ស ជានិច្ចតាមរបបអ្នកសារព៍ត៌មានរៀងរាល់ម៉ោងធ្វើការ គឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2204 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10195 នាក់
ខែនេះ :
40524 នាក់
3 ខែនេះ :
102689 នាក់
សរុប :
1234977 នាក់