ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះពេញសិទ្ធិលេខរៀងទី១ នៅមណ្ឌលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នឹងដឹកនាំក្បួនដង្ហែ បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដែលមានអ្នកចូលរួម ប្រមាណជិត៦ម៉ឺននាក់ ។តាមការគ្រោងទុក ក្បួនដង្ហែនេះ នឹងចាប់ផ្តើមចេញពីក្នុងបរិវេណទីធ្លាមុខសាលមហោស្រពកោះពេជ្រ និងបិទបញ្ចប់នៅតំបន់បឹងកក់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ។នេះបើតាមការបញ្ជាក់ឲ្យដឹង ក្នុងកិច្ចប្រជុំពិភាក្សា ការងាររៀបចំ ក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី១៦ កក្កដា នេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួមពី គណៈកម្មាធិការគណបក្សខណ្ឌទាំង១៤ អង្គភាពពាក់ព័ន្ធ ចំណុះគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ នៅមន្ទីរបក្សរាជធានីភ្នំពេញ។គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នឹងរៀបចំក្បួន បិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួម សរុបប្រមាណ៦ម៉ឺននាក់ ក្នុងចំនួននេះ មានសមាជិកាបក្ស ចាំទទួលស្វាគមន៍តាមដងផ្លូវ ប្រមាណជិត៤០០០០នាក់ លើចម្ងាយផ្លូវប្រមាណ១០គីឡូម៉ែត្រ ជាមួយនឹងការប្រគំតន្ត្រីចំនួន១០ទីតាំង ដោយចាប់ផ្តើមចេញដំណើរ ពីកោះពេជ្រ និងមកបិទបញ្ចប់នៅ ក្នុងតំបន់បឹងកក់។ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យប្រធានគណកម្មាធិការ គណបក្សខណ្ឌ ដែលមានមូលដ្ឋានរបស់ខ្លួន ស្ថិតនៅក្នុងតម្រាយផ្លូវ នៃការដង្ហែក្បួននេះ ត្រូវទទួលខុសខ្ពស់ លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន ដើម្បីឲ្យការដង្ហែរក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញនេះ ទទួលបាននូវភាពគគ្រឹកគគ្រេង ជាមួយនឹងការរក្សាបានល្អទាំងសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា