ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
បណ្ឌិត ហ៊ុន ម៉ាណែត៖ ការបោះឆ្នោត ជាមធ្យោបាយដែលល្អបំផុត សម្រាប់ការជ្រើសរើសមេដឹកនាំប្រទេស ដោយធានាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម, សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨
Mon,17 July 2023 (Time 02:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 291នាក់)

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការបោះឆ្នោត គឺជាមធ្យោបាយដែលល្អបំផុត សម្រាប់ការជ្រើសរើសមេដឹកនាំប្រទេស ដោយធានាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook ផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិតបានអំពាវនាវដល់ពុកម៉ែ បងប្អូនទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី ២៣ កក្កដាខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីប្រទេសជាតិបន្តមានសុខសន្តិភាព អភិវឌ្ឍន៍ រីកមច្រើន រុងរឿងថែមទៀត។

ឯកឧត្តម បណ្ឌិតបានលើកឡើងថា «ការប្តូររាជរដ្ឋាភិបាល ដឹកនាំប្រទេសមានវិធីសាស្ត្រ៣ គឺទី១ តាមរយៈការបោះឆ្នោត ទី២ ការធ្វើរដ្ឋប្រហារ តាមរយៈកម្លាំងប្រដាប់អាវុធ និងទី៣ តាមរយៈការបំផុសបដិវត្តប្រឆាំង។ ប្តូរតាមរយៈការបោះឆ្នោត ប្តូរតាមរយៈការដឹកនាំប្រជាពលរដ្ឋធ្វើការបដិវត្ត នៅប្រទេសជាច្រើនកើតមាន ហើយប្តូរតាមរយៈការធ្វើរដ្ឋប្រហារ នៅស្រុកយើងធ្លាប់ហើយឆ្នាំ៧០។ សម្រាប់គណបក្សប្រជាជនកម្ពុជារបស់យើង ត្រូវតែរក្សាលទ្ធិប្រជាធិបតេយ្យ ផ្លាស់ប្តូររាជរដ្ឋាភិបាល ត្រូវធ្វើតាមរដ្ឋធម្មនុញ្ញ តាមការបោះឆ្នោត កុំឱ្យមានបាតុភាពកើតឡើង តាមរយៈការធ្វើសង្គ្រាម ដើម្បីប្លន់អំណាច ការធ្វើរដ្ឋប្រហារ ឬមួយការបំផុសប្រជាពលរដ្ឋ ឱ្យមកទម្លាក់រាជរដ្ឋាភិបាល តាមរយៈបដិវត្តពណ៌ ឬបដិវត្តប្រជាជន ដាច់ខាតយើងត្រូវធានាឱ្យបាននូវសុខសន្តិភាព ព្រោះការផ្លាស់ប្តូរតាមរយៈការធ្វើបដិវត្តពណ៌ និងកម្លាំងប្រដាប់អាវុធ មិនដែលធានាបាននូវសន្តិភាពទេ»៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1553 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9056 នាក់
ខែនេះ :
38890 នាក់
3 ខែនេះ :
101517 នាក់
សរុប :
1232371 នាក់