ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម កើត រិទ្ធ ជួបសំណេះសំណាលសមាជិក សមាជិកាគណបក្សប្រជាជន និងប្រជាពលរដ្ឋនៅតាមបណ្តាភូមិទាំង១៥ នៃឃុំព្រៃស្រឡិត ស្រុកពារាំង
Tue,18 July 2023 (Time 09:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 243នាក់)

ខេត្តព្រៃវែង៖ ឯកឧត្តម កើត រិទ្ធ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំព្រៃស្រឡិត នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល ដើម្បីបង្រៀនគូសសន្លឹកឆ្នោត ក៏ដូចជាឃោសនាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ដល់សមាជិក សមាជិកាគណបក្សប្រជាជន និងប្រជាពលរដ្ឋនៅតាមបណ្តាភូមិទាំង ១៥ នៃឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។

នាឱកាសសំណេះសំណាលនេះ, ឯកឧត្តម កើត រិទ្ធ បានរំលឹកថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានខិតខំលះបង់គ្រប់បែងយ៉ាងដើម្បីរំដោះកម្ពុជា និងសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជា ពីភ្នក់ភ្លើងសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍ ហើយក៏បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍ ព្រមទាំងមានការអភិវឌ្ឍ និងមានស្ថិរភាពដូចសព្វថ្ងៃ។ បន្ថែមពីនេះ, ឯកឧត្តម បានគូសបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជា “ការបោះឆ្នោតឱ្យខ្លួនឯង” ព្រោះថា គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន កើតឡើងដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបុព្វហេតុ និងផលប្រយោជន៍របស់ប្រជាជន។ ទន្ទឹមនេះ, ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាជម្រើសតែមួយគត់ និងជាជម្រើសដ៏ត្រឹមត្រូវបំផុត ដើម្បីឱ្យកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ពោលគឺ ដើម្បីធ្វើឱ្យធ្វើឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីសុខ និងមានជីវភាពរីកចម្រើន និងសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។

នាឱកាសនោះផងដែរ ឯកឧត្តម កើត រិទ្ធ បានអំពាវនាវដល់គ្រប់សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ សូមត្រៀមឯកសារពាក់ព័ន្ធឱ្យបានរួចរាល់ដើម្បីចូលរួមការបោះឆ្នោត និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារឱ្យជួយសម្របសម្រួលដល់គ្រប់សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ជាពិសេស លោកតា លោកយាយដែលមានវ័យជរា និងជនមានពិការភាព ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរចូលរួមការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗឱ្យបានគ្រប់ៗគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1703 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9206 នាក់
ខែនេះ :
39040 នាក់
3 ខែនេះ :
101667 នាក់
សរុប :
1232520 នាក់