ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ទារកកើតមកមានដៃ៤ ជើង៤ នៅបាត់ដំបង
Tue,18 July 2023 (Time 09:17 AM)
ដោយ ៖ (ចំនួនអ្នកអាន: 242នាក់)

ខេត្តបាត់ដំបង៖ ទារកម្នាក់បានកើតមកមានអវៈយវៈចំណែកខុសពីទារកធម្មតាទូទៅ ដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងមានក្តីអាណិតអាសូរដល់ទារកនោះយ៉ាងខ្លាំង។ ទារកនោះបានចាប់កំណើតមកនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រធានមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន លោក ពូន សម្បត្តិ បានបញ្ជាក់ប្រាប់EAC ឱ្យដឹងថា ទារកនោះបានកើតមកមានដៃ២ និងជើង២ដូចទារកធម្មតា ប៉ុន្តែនៅផ្នែកខាងក្រោម គឺមានដុះចេញនូវដៃ២ និងជើង២បន្ថែមទៀត។ លោកបញ្ជាក់ថា ទារកនោះកើតមកមានទម្ងន់៣គីឡូ៧ខាំ។

បើតាមលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ទារក(ប្រុស)នោះត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា នេះហើយ។

លោកបានថ្លែងប្រាប់ដូច្នេះថា៖ «យើងមិនទាន់ច្បាស់ថា ទារកនោះត្រូវវះកាត់ឬយ៉ាងណាទេ យើងទុកឱ្យខាងមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបជាអ្នកវិនិច្ច័យ»។

លោកថា ឪពុកម្តាយទារកមានអវៈយវៈមិនប្រក្រតីនោះមានទីលំនៅនៅឯស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយកូនទើបតែកើតនេះគឺជាកូនទី៥របស់ពួកគេខណៈពួកគេមានជីវភាពក្រខ្សត់។

លោកបញ្ជាក់ថា កត្តាដែលទារកកើតមកខុសប្រក្រតីគឺអាចបណ្តាលមកពីកត្តាហ្សេនលូតលាស់ដំបូងមិនប្រក្រតី ការមិនទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ កត្តាខ្វះជីវជាតិ និងកត្តាផ្សេងៗទៀត។

ចំពោះករណីនេះលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន បានអះអាងថា ម្តាយទារកនោះមិនបានមកពិនិត្យផ្ទៃពោះបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យឡើយ។ លោកថា ករណីនេះមិនមែនទើបតែកើតឡើងនោះទេ កន្លងមកដ៏មានម្តាយមួយចំនួនមិនថាតែក្នុងគ្រួសារធូរធារ ឬគ្រួសារក្រីក្រនោះទេ ក៏មានកូនលូតលាស់ខុសប្រក្រតីផងដែរ ប៉ុន្តែភាគច្រើនកើតឡើងលើគ្រួសារក្រីក្រដែលរក្សាទុកកូនរហូតដល់ថ្ងៃកើត។ ចំណែកគ្រួសារដែលធូរធារ គេតែងតែទៅពិនិត្យផ្ទៃពោះបានទៀងទាត់ បើកាលណាកូនលូតលាស់ខុសប្រក្រតី នោះគេនឹងយកចេញ ពីព្រោះថាបើទុកនោះនឹងអាចបង្កជាហានិភ័យដល់ម្តាយ។

ដើម្បីបញ្ចៀសនូវការកកើតកូនមកខុសប្រក្រតីបែបនេះ លោកប្រធានមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន បានណែនាំឱ្យស្ត្រីមានផ្ទៃពោះគួរតែទៅពិនិត្យផ្ទៃពោះឱ្យបាន៤ដងអំឡុងពេលមានផ្ទៃពោះ ហើយប្រសិនជាអាចទៅពិនិត្យផ្ទៃពោះក្នុងមួយខែម្តងជាការល្អដើម្បីតាមដានសុខភាពកូនក្នុងផ្ទៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1802 នាក់
ម្សិលមិញ :
902 នាក់
សប្តាហ៍នេះ :
9305 នាក់
ខែនេះ :
39139 នាក់
3 ខែនេះ :
101766 នាក់
សរុប :
1232620 នាក់