ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្រុងក្រចេះនិងស្រុកចិត្របុរីដង្ហែក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត
Fri,21 July 2023 (Time 12:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 258នាក់)

ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត ឯកឧត្តម យក់ វណ្ណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី និង ឯកឧត្តម ឈឿន ប៊ុនរត្ន័ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងក្រចេះបានដឹកនាំសាមាជិក សាមាជិកា គណបក្សប្រជាជនកម្ពុជា មានចំនួន ជាង១៥.០០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត ដេីម្បីបោះជ្រេីសរេីសតំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រឹត្តទៅនៅបរិវេណ មន្ទីរវប្បធម៌ « ហៅ សួនកុមារ » ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ និងនៅតាមរដ្ឋបាលស្រុក នានាក្នុងខេត្តក្រចេះ របស់ខ្លួន យ៉ាងអធិកអធម្មក្រៃលែង តាមរថយន្ត និងម៉ូតូ ជាច្រេីនគ្រឿងដោយមានសម្រែកជ័យឃោសយ៉ាងកងរំពងផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តម យក់ វណ្ណា បានអំពាវនាវ ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទាំងអស់ទូទាំងខេត្ត និងអ្នកនៅតាមផ្ទះដែលមិនបានអញ្ជេីញមកចូលរួមនាឱកាសនេះ សូមជូនដំណឹង និងគៀរគរ ពួកគាត់ព្រមទាំងសាច់សាហោហិត ដែលមានប័ណ្ណបោះឆ្នោត សូមអញ្ជេីញទៅចូលរួមបោះឆ្នោតជ្រេីសរេីសតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកត្តដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់គ្នា ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ ហេីយមានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់ ដេីម្បីឱ្យគណបក្សនេះ បន្តការពារ នូវសុខ សន្តិភាព និង ការអភិវឌ្ឍលេីគ្រប់វិស័យ ជូនជាតិ និងជូនប្រជាជន ។ លេីសពីនេះ ឯកឧត្តម បានបញ្ជាក់ផងដែរថា សម្រាប់យុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រេីសរេីសតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល ២១ថ្ងៃ ចាប់ផ្តេីម ពីថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២៣ និងត្រូវបញ្ចប់នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣នេះ និងប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ប្រសេីរ ដោយគ្មានអំពេីហឹង្សាអ្វីឡេីយ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2052 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10043 នាក់
ខែនេះ :
40372 នាក់
3 ខែនេះ :
102537 នាក់
សរុប :
1234825 នាក់