ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងថា អត្រានៃអ្នកចេញទៅបោះឆ្នោត សបញ្ជាក់ឱ្យឃើញជាក់ច្បាស់ថាប្រជាពលរដ្ឋពិតជាបានចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ដោយបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងនាមជាម្ចាស់អំណាចក្នុងការកំណត់ជោគវាសនាប្រទេសជាតិខ្លួន ដោយខ្លួនឯង។ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងតាមរយៈសារលើបណ្តាញសង្គមរបស់ឯកឧត្តម នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ថា៖«ផ្អែកតាមលទ្ធផលបណ្តោះអាសន្នមិនទាន់ផ្លូវការ យើងបានឃើញថាអត្រាពលរដ្ឋចេញទៅបោះឆ្នោតនៅទូទាំងប្រទេស មានចំនួន ៨៤,២១% (គិតត្រឹមម៉ោង ១៦:១៧ នាទី)»។ឯកឧត្តមបានលើកឡើងថា ការយល់ច្បាស់ពីសារៈសំខាន់នៃការបោះឆ្នោត និងការប្រើប្រាស់សិទ្ធិនយោបាយមួយនេះយ៉ាងត្រឹមត្រូវ គឺជាការសម្រេចចិត្តប្រកបដោយភាពទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ ទោះបីជាមានជនមួយក្តាប់តូចព្យាយាមអុកឡុកដំណើរការបោះឆ្នោតតាមរយៈសកម្មភាពល្មើសផ្សេងៗ ដែលទាមទារឱ្យស្ថាប័នមានសមត្ថកិច្ចមានតម្រូវការក្នុងការអនុវត្តច្បាប់ ក៏សង្កេតឃើញថាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានធានាពេញលេញ ដោយគ្មានការរំខានឡើយ។ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដោយបានផ្តល់យុត្តិធម៌ដល់គ្រប់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយបានជ្រើសរើសគណបក្សនយោបាយស្របតាមឆន្ទៈ និងការវិនិច្ឆ័យរបស់ខ្លួន។សូមជម្រាបថា ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃអាទិត្យនេះក្នុងការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា