ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រកាសថា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ នឹងមានការប្រជុំ ដើម្បីបោះឆ្នោតឲ្យសម្តេចឡើងកាន់ ជាតំណែងប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ ដែលមានវ័យចាស់ ហើយចង់មានពេលសម្រាក។ថ្លែងក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់ពីសម្ដេចឈប់ពីតួនាទីនាយករដ្ឋមន្ត្រី សម្ដេចនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។សម្ដេចបានថ្លែងថាសម្ដេចអាចនឹងជំនួសការងារពីសម្ដេច សាយ ឈុំ ដែលចូលនិវត្តន៍។ ទោះមានតួនាទីជាប្រធានព្រឹទ្ធសភាក៏ដោយក៏សម្ដេចប្រកាសថាមិនលូកដៃចូលការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីនោះទេ។សម្ដេចថ្លែងថា៖ «អស់រយៈពេល ៣៨ខ្ញុំព្រះករុណាខ្ញុំយល់ពីឯករាជ្យរបស់នាយករដ្ឋមន្ត្រីក្នុងការសម្រេចចិត្ត»៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា