ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ដាំទៅកាន់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ពេលក្លាយជានាយករដ្ឋមន្ត្រីត្រូវការពារឲ្យបាននូវឲ្យសន្តិភាពដើម្បីការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើកបណ្ដាញទំនាក់ទំនង Twitter របស់សម្ដេចនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះថា ក្នុងថ្ងៃដែលសម្ដេចបានប្រកាសពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃនេះរួចមកគាប់ជួនល្ងាចនេះទូរទស្សន៍បាយ័នចាក់ផ្សាយរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មីភាគ៧២ គឺចំពេលដែលលោក ហ៊ុន ម៉ាណែត ចាកផ្ទៃម្តាយថ្ងៃ២០ ខែតុលា ឆ្នាំ១៩៧៧។សម្ដេចតេជោបានផ្ដាំថា៖ «ជិវិតកូនពិតជាកំសត់ណាស់តែកូនជាមួយម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ។ ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន»។ថ្លែងក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បានប្រកាសថាលាលែងពីតំណែងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ ពោលគឺមានរយៈពេល ២៨ថ្ងៃទៀតប៉ុណ្ណោះ ហើយការងារបន្តនឹងត្រូវប្រគល់ជូននាយករដ្ឋមន្ត្រីបន្ទាប់គឺលោក ហ៊ុន ម៉ាណែត។ សម្ដេចតេជោ បញ្ជាក់ថាការលះបង់របស់សម្ដេចគឺដើម្បីរក្សាស្ថេរភាព សន្ដិសុខ និងការអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។គួរឱ្យដឹងផងដែរថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានកាន់តំណែងជានាយករដ្ឋមន្រ្តីពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គិតរហូតមកដល់ថ្ងៃទី២២ ខែសីហាខាងមុខមានចំនួន ៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេបង្អស់នៅលើពិភពលោក៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា