ខេត្តរតនគិរី៖ កម្មករចំការចេកក្រុមហ៊ុន ហ័ងអាញ អណ្ដូងមាសចំនួន ១០នាក់ បានស្លាប់ គិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នេះ។បើយោងតាមសេចក្ដីប្រកាស របស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តរតនគិរី បានឲ្យដឹងថា បន្ទាប់ពីមន្ទីរ បានទទួលដំណឹងអំពីករណីសង្ស័យពុលស្រាស្លាប់ របស់បងប្អូនកម្មករនយោជិត ធ្វើការនៅក្រុមហ៊ុន ហ័ងអាញអណ្ដូងមាស(ចំការចេក) ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមន្ទីរបានចុះទៅភ្លាមៗ ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរសុខាភិបាលខេត្ត ណែនាំឲ្យក្រុមហ៊ុនចាត់វិធានសុខវត្ថភាព និងសុខភាពការងារជាបន្ទាន់ ដើម្បីបង្កាហានិភ័យ ដល់កម្មករពាក់ព័ន្ធ។ក្នុងខ្លឹមសារប្រកាសរបស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា យោងតាមការស្រាវជ្រាវ លទ្ធផលជាផ្លូវការ របស់ជំនាញមន្ទីរសុខាភិបាលឃើញថា ករណីដែលបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់នេះ បណ្ដាលមកពីពុលស្រា ដែលគេដាក់តាំងលក់នៅតាមទីតាំងក្បែរក្រុមហ៊ុន។គួរបញ្ជាក់ថា ជនរងគ្រោះក្នុងករណីខាងលើនេះ មានចំនួន ១១នាក់ បានស្លាប់ចំនួន ១០នាក់ គិតចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា