ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ ហ៊ុន សែន ទើបទទួលបានរូបថតមួយសន្លឹក ពីកូនស្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ដែលដេញថ្លៃបាននៅបារាំង
Wed,05 July 2023 (Time 01:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 430នាក់)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ តាមរយៈឆាណែល Telegram បានបង្ហោះរូបថត ដែលសម្តេចទើបទទួលបានពីកូនស្រីរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមពិធីមង្គលការនៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ។

សម្តេចតេជោបញ្ជាក់ថា រូបថតដែលសម្តេចទើបទទួលបានពីកូនស្រីរបស់លោកជំទាវ ភឿង សកុណា គឺថតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៣ មានរយៈពេល៣០ឆ្នាំគត់ ក្នុងពេលសម្តេច និងសម្តេចកិត្តិព្រឹត្តបណ្ឌិត អញ្ជើញទៅបោះឆ្នោតនៅខេត្តកំពង់ចាម។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Channel Telegram របស់សម្ដេចថា៖ «រូបថតនេះត្រូវបានថតដោយអ្នកយកព័ត៌មានបរទេសថតថ្ងៃ២៤ ខែឧសភា ឆ្នាំ១៩៩៣ ពេលដែលខ្ញុំនិងភរិយាទៅបោះឆ្នោតនៅរួមខេត្តកំពង់ចាមដែលកាលពេលនោះការបោះឆ្នោតរៀបចំដោយអ៊ុនតាក់។ រូបថតនេះត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំងដែលក្មួយស្រី ឆេង និព័ន្ធ កូនស្រីលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ដេញថ្លៃបាននិងយកមកប្រគល់ឲ្យខ្ញុំនៅថ្ងៃរៀបការរបស់នាង»។

សម្ដេចតេជោ និងភរិយាបានថ្លែងអំណរគុណចំពោះលោកស្រី ឆេង និព័ន្ធ ដែលបានចំណាយកម្លាំងនិងថវិកាដេញថ្លៃទិញ យករូបថតដ៍កម្រនេះប្រគល់ជូនសម្ដេច។

សម្ដេចតេជោបន្ថែមថា៖ «បើគិតពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣ មានរយៈពេល ៣០ឆ្នាំគត់ដែលពេលនោះខ្ញុំមានអាយុ ៤១ឆ្នាំ ឯភរិយាខ្ញុំមានអាយុ ៣៩ឆ្នាំ»។

កម្ពុជាបានរៀបចំការបោះឆ្នោតជាលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថាអ៊ុនតាក់។ គិតរហូតមកដល់ពេលនេះកម្ពុជាឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ៦ដងរួចហើយ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងត្រូវរៀបចំនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1378 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
9369 នាក់
ខែនេះ :
39698 នាក់
3 ខែនេះ :
101863 នាក់
សរុប :
1234151 នាក់