ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី សូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់យកចិត្តទុកដាក់ចំពោះការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ជៀសវាងការធ្វេសប្រហែសណាមួយដែលបណ្តាលឱ្យសន្លឹកឆ្នោតរបស់យើងមិនអាចយកជាការបាន ឬជាសន្លឹកឆ្នោតដែលមិនបានការ។ ការថ្លែងនេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ជុំវិញការងារនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏សូមអំពាវនាវសូមឱ្យក្រុមការងារចុះជួយតាមមូលដ្ឋាននានា សូមបន្ថែមការយកចិត្តទុកដាក់លើការងារនេះជាមួយប្រជាពលរដ្ឋតាមគោលដៅ និងតាមមូលដ្ឋានរៀងៗខ្លួនឲ្យបានហ្មត់ចត់ជាទីបំផុត ហើយក៏ឆ្លៀតយកឱកាសនេះ សូមរំឭកបន្ថែមផងដែរថា ឯកសារដែលបងប្អូនអាចភ្ជាប់យកទៅបោះឆ្នោតបានមានតែ២គត់ គឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ (ឯ.អ.) ឯកសារបញ្ជាក់អត្តសញ្ញាណ។ សម្គាល់៖ប័ណ្ណព័ត៌មានមិនអាចប្រើប្រាស់សម្រាប់ការបោះឆ្នោតបាននោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា