ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយលោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ខណៈប្រធានតំណាង IMF រួមនេះត្រូវជម្រាបលា បន្ទាប់ពីបំពេញការងារនៅកម្ពុជា អស់រយៈពេល ៤ឆ្នាំ។នាឱកាសអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយ លោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា ជម្រាបលា នាថ្ងៃទី៩ សីហា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ក្រោមការដឹកនាំរបស់លោក Yasuhisa Ojima, មូលនិធិរូបិយវត្ថុអន្តរជាតិ បានផ្ដល់ការគាំទ្រដល់ក្រសួងសេដ្ឋកិច្ចក្នុងការបន្តតាមដាន និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា, ការបណ្តុះបណ្តាលដល់មន្ត្រីជំនាញរបស់ក្រសួង និងការផ្តល់ជំនួយបច្ចេកទេសដល់អគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង ដូចជា ការពង្រឹងម៉ូដែលព្យាករណ៍សេដ្ឋកិច្ច, ការរៀបចំស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល, ការពិនិត្យឡើងវិញលើច្បាប់ស្តីពីគយ, ព្រមទាំងវិធានការកែទម្រង់របស់រាជរដ្ឋាភិបាលមួយចំនួនទៀត ពិសេសការគាំទ្រដល់វិទ្យាស្ថានស្ថិតិក្នុងការរៀបចំ ផ.ស.ស ឆ្នាំ គោលថ្មី ជាដើម។ទន្ទឹមនេះឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ស្នើសុំឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិ ជួយពិនិត្យឡើងវិញ លើក្របខណ្ឌ និងយន្តការនៃការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយនិរន្តរភាព ព្រមទាំងបន្តគាំទ្រជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលដល់មន្ត្រីជំនាញ ដើម្បីបន្តអភិវឌ្ឍន៍មូលធនមនុស្ស និងការពង្រឹងសមត្ថភាពស្ថាប័នរបស់ក្រសួង»។ជាការឆ្លើយតប លោក Yasuhisa Ojima បានថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រសួងសេដ្ឋកិច្ច និងអបអរសាទរកម្ពុជាដែលបានគ្រប់គ្រងសេដ្ឋកិច្ចបានល្អ ទោះបីជាឆ្លងកាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ និងបញ្ហាប្រឈមនានាក្នុងតំបន់និងសកល ។ ទន្ទឹមនេះ លោក នឹងបន្តជំរុញការគាំទ្របច្ចេកទេសដល់ប្រទេស កម្ពុជា ពិសេស ការស្នើសុំថ្មីរបស់លោក ឧបនាយករដ្ឋមន្ដ្រី៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា