ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ការរៀបចំបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអ៊ុំទូកជាការសាកល្បងទីមួយសម្រាប់រដ្ឋាភិបាលរបស់បណ្ឌិត ហ៊ុន ម៉ាណែត
Sat,12 August 2023 (Time 08:15 AM)
ដោយ ៖ (ចំនួនអ្នកអាន: 258នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្ដេចចង់ឃើញគណៈរដ្ឋមន្ត្រីថ្មីដែលជាយុវជនវ័យក្មេងចេញដំណើរដោយស្វាហាប់ អង់អាចក្លាហាន មានឆន្ទៈពិតប្រាកដក្នុងការបម្រើប្រទេសជាតិ បម្រើប្រជាជន និងដឹកនាំសេដ្ឋកិច្ចដ៏រឹងមាំ។

សម្ដេចថា ១០០ថ្ងៃដំបូងនៃការដឹកនាំប្រទេសនឹងអាចបង្ហាញពីសមត្ថភាពមនុស្សជំនាន់ក្រោយហើយ។

សម្ដេចថ្លែងបែបនេះនៅក្នុងពិធីជំនួបជាមួយនឹងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៧ នៅវិមាន៧មករាក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «នៅពេលដ៏ខ្លីខាងមុខ យើងនឹងរៀបចំនូវព្រឹត្តិការណ៍ជាតិជាច្រើន ដូចជាបុណ្យអ៊ុំទូក បុណ្យឯករាជ្យជាតិ ប្រសិនបើយុវជនបន្តវេនរបស់យើង ដឹកនាំនិងដោះស្រាយបានជោគជ័យនោះ ក៏ជាការបង្កនូវភាពជឿជាក់របស់ប្រជាជាតិយើងទាំងមូល»។

កាលពីថ្ងៃទី៧ ខែសីហា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យចាប់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីឲ្យបង្កើតគណៈរដ្ឋមន្ត្រីដើម្បីស្នើសុំការអនុម័តយល់ព្រមពីសភានៅថ្ងៃទី២១ ខែសីហាខាងមុខ។ នេះជារបត់ថ្មីមួយនៃនយោបាយក្នុងប្រទេសកម្ពុជាខណៈសម្ដេចតេជោបានលើកឡើងថា ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីដែលគ្រប់គ្រងជាង៣៨មកនេះរបស់សម្ដេចគឺដើម្បីរក្សាស្ថេរភាព និងសន្តិភាពនៅក្នុងប្រទេស៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2168 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10159 នាក់
ខែនេះ :
40488 នាក់
3 ខែនេះ :
102653 នាក់
សរុប :
1234941 នាក់