ខេត្តក្រចេះ៖ កម្លាំងក្រុមស្រាវជ្រាវគ្រាប់បែកចង្កោមលេខ០៥ ប្រចាំកងឯកភាពកំចាត់មីនទី៥ បានរាវរកឃើញ គ្រាប់មិនទាន់ផ្ទុះជាង១៥០០គ្រាប់ហើយ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានី កុសុមៈ ស្ថិតក្នុងក្រុងក្រចេះ គិតត្រឹមរសៀលម៉ោង១ ថ្ងៃ១៣ ខែសីហា ឆ្នាំ២០២៣នេះ។យោងតាមការបញ្ជាក់ពីមន្រ្តីក្រុមស្រាវជ្រាវគ្រាប់បែកចង្កោមលេខ០៥ ប្រចាំកងឯកភាពកំចាត់មីនទី៥ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣មកដល់រសៀលថ្ងៃ១៣សីហា ក្រុមលោកបានរាវរកឃើញគ្រាប់មិនផ្ទុះរហូតដល់ជាង១៥០០គ្រាប់។ ហើយគ្រាប់ទាំងនេះមានចំនួន៥ប្រភេទរួមមាន៖M7,.DK75;ក្បាលផ្ទុះ48,B40,H107,។ក្រុមមន្រ្តីជំនាញបញ្ជាក់ទៀតថា ចំពោះប្រត្តិបត្តិការយកគ្រាប់មិនទាន់ផ្ទុះចេញពីទីតាំងនេះមិនអាចបញ្ជាក់បានថាបញ្ចប់នៅពេលណានោះទេ ព្រោះគ្រាប់ទាំងនោះនៅមានច្រើនទៀត ហើយនៅល្ងាចថ្ងៃនេះអាចបញ្ជប់ត្រឹមតែ១រណ្ដៅតែប៉ុណ្ណោះ ដោយឡែក នៅ៤រណ្ដៅផ្សេងទៀតក៍មានគ្រាប់មិនទាន់ផ្ទុះច្រើនដែរមិនទាន់បានធ្វើការយកគ្រាប់ទាំងនោះចេញនៅឡើយទេ។ ហើយលោកនិងយកសត្វឆ្កែហិតមីនចំនួន២ក្បាលមកជួយហិតរកបន្ថែមទៀតដើម្បីយកគ្រាប់ឲ្យអស់ពីទីតាំងសាលរៀននេះ។សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សាលាត្រូវជួសជុលអាគារ និងចាក់សាប់ហើយត្រូវបានក្រុមជាងកាយសាបក៏ប្រទះឃើញគ្រាប់ទាំងនេះតែម្ដង។ ភ្លាមៗ លោក ប៊ុន ឆី នាយកវិទ្យាល័យ ក៏បានរាយការណ៍ទៅសមត្ថកិច្ច ហើយនៅពេលមន្ដ្រីស៊ីម៉ាក់មកដល់ រាវរកក៏ប្រទះឃើញគ្រាប់ជាច្រើននៅទីតាំងនោះ។លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តក្រចេះ បានអនុញ្ញាតឲ្យសិស្សឈប់សម្រាកមួយរយៈពេលខ្លី ទម្រាំកម្លាំងសុីម៉ាក់រុករក និងយកគ្រាប់ចេញពីទីតាំងនោះអស់ទើបអនុញ្ញាតឲ្យសិស្សចូលរៀនវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា