ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ស៊ីម៉ាក់ បន្តរកឃើញគ្រាប់មិនទាន់ផ្ទុះរហូតដល់ជាង២ពាន់គ្រាប់ ក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានី កុសមៈ
Mon,14 August 2023 (Time 09:49 AM)
ដោយ ៖ (ចំនួនអ្នកអាន: 314នាក់)

ខេត្តក្រចេះ៖ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាម នៃរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាសំណល់សង្គ្រាមចំនួន ២ ១១៦គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់M79 ចំនួន២ ០៣៣គ្រាប់ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានី កុសមៈ ខេត្តក្រចេះ ត្រឹមតែរយៈពេល ៣ថ្ងៃគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ ក្នុងនោះគ្រាប់ DK75 ចំនួន ៦៣គ្រាប់, FuzeM48 ចំនួន១៨គ្រាប់ និងគ្រាប់ B40, គ្រាប់ H107 ចំនួន១គ្រាប់ ។

យោងតាមការវាយតម្លៃស្ថានភាពបញ្ហាគ្រាប់ ក្នុងបរិវេណសាលាវិទ្យាល័យនេះ អាចមានចំនួនច្រើនទៀត ដែលទាមទារការបិទសាលារៀនជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតិផ្តល់លទ្ធភាពឱ្យកម្លាំងស៊ីម៉ាក់ អាចបោសសម្អាតធានាសុវត្តិភាព ជូនសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ក៏ដូចប្រជាពលរដ្ឋក្នុងតំបន់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ សាលាត្រូវជួសជុលអគារ និងចាក់សាប់ ហើយត្រូវបានក្រុមជាងកាយសាប ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះសល់ពីសង្គ្រាមជាច្រើនគ្រាប់។ ភ្លាមៗ លោក ប៊ុន ឆី នាយកវិទ្យាល័យ ក៏បានរាយការណ៍ទៅសមត្ថកិច្ច ហើយនៅពេលមន្ដ្រីស៉ីម៉ាក់មកដល់ រាវរកក៏ប្រទះឃើញគ្រាប់ជាច្រើននៅទីតាំងនោះ។

ជាមួយគ្នានេះ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តក្រចេះ បានអនុញ្ញាតឲ្យសិស្សឈប់សម្រាកមួយរយៈពេលខ្លី ទម្រាំកម្លាំងស៊ីម៉ាក់រុករក និងយកគ្រាប់ចេញពីទីតាំងនោះអស់ ទើបអនុញ្ញាតឲ្យសិស្សចូលរៀនវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2396 នាក់
ម្សិលមិញ :
1955 នាក់
សប្តាហ៍នេះ :
10387 នាក់
ខែនេះ :
40716 នាក់
3 ខែនេះ :
102881 នាក់
សរុប :
1235169 នាក់