ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងពិធីចែករំលែកចំណេះដឹងដល់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ថា អ្នកសារព័ត៌មានដែលខ្លាំងគឺត្រូវចេះសាមគ្គីគ្នា សហការគ្នាចែករំលែកព័ត៌មានពិតប្រាកដ និងផ្សាយឱ្យបានលឿន ហើយឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ក្នុងនាមជាអ្នកសារព័ត៌មានបច្ចុប្បន្នត្រូវចេះសហការគ្នា រកព័ត៌មានពិតប្រាកដផ្សព្វផ្សាយឱ្យបានលឿន ហើយផ្សព្វផ្សាយឱ្យបានគ្រប់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំឱ្យមន្ត្រីនៃក្រសួងព័ត៌មានទាំង៥ អគ្គនាយកដ្ឋានចំណុះឱ្យក្រសួងព័ត៌មានត្រូវចេះសាមគ្គីគ្នា ចែករំលែកបទពិសោធន៍ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ។ លោកបន្តថា ពីមុនអ្នកសារព័ត៌មានដើររកព័ត៌មាន ប៉ុន្តែបច្ចុប្បន្នព័ត៌មានរត់មករកអ្នកសារព័ត៌មានវិញ។បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ លោកបានលើកឡើងថា ការងារព័ត៌មានមិនអាចធ្វើម្នាក់ឯងបានឡើយ គឺទាមទារឱ្យមានការសហការគ្នា។ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា៖ «អ៊ីចឹងទាមទារមន្ត្រីព័ត៌មានយើងមានការយល់ដឹងខ្ពស់ ដើម្បីយល់ដឹងខ្ពស់បាន សំខាន់គឺធ្វើការជាមួយគ្នា ចែករំលែកបទពិសោធន៍ជាមួយគ្នា។ ដូចខ្ញុំបាននិយាយម្ដងហើយ សម័យមុនអ្នកណាក្ដាប់ព័ត៌មានបានគឺក្ដាប់អំណាច តែសម័យនេះអ្នកណាចែករំលែកព័ត៌មានបានលឿន អ្នកនោះក្ដាប់អំណាច ពីព្រោះព័ត៌មានមានច្រើន បើយើងក្ដាប់ទុកតែខ្លួនឯង អ្នកផ្សេងអត់ដឹងគឺធ្វើការមិនស៊ីចង្វាក់គ្នាបានទេ។ អ៊ីចឹងការបែងចែកព័ត៌មាននេះ គឺសំខាន់ណាស់ នេះគឺជាសារៈសំខាន់ដែលយើងត្រូវយល់»៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា