ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋប្រមាណជិត១០០គ្រួសារ រស់នៅក្នុងភូមិស្រែតាចាន់ ក្នុងឃុំក្បាលរមាស ស្រុកសេសាន ទទួលបានស្ពានថ្មីប្រភេទបេឡេ បានសម្រួលដល់ការធ្វើដំណើរទៅមកបានងាយស្រួលលែងលំបាកដូចមុន ពេលភ្លៀងខ្លងទឹកលិច និងហូរកាត់ផ្តាច់ផ្លូវធ្វើឲ្យស្ទះការធ្វើដំណើរទាំងការរកស៊ី ។ក្នុងសកម្មភាពចុះពិនិត្យស្ថានភាពសាងសង់ស្ពាន នៅថ្ងៃទី១៧សីហា នេះ លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ជាក់ឲ្យដឹងថាៈទីតាំងនេះជាផ្លូវលេខ៧៨ចាស់ក៏ជាបណ្តាញតភ្ជាប់គ្នារវាងចំណុចស្រែតាចាន់មកទីប្រជុំជនភូមិច្រប់ ដែលជាផ្លូវលេខ៧៨ថ្មី ដោយមួយផ្នែកទៅខេត្តរតនគិរី និងមួយផ្នែកទៀតឆ្ពោះចូលទៅកាន់ទីរួមខេត្តស្ទឹងត្រែង ។ ហើយក្រោយទទួលបានស្ពានថ្មីនេះ ប្រជាពលរដ្ឋនឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរព្រោះស្ពានថ្មីនេះត្រូវបានសាងសង់ឡើងក្នុងស្ថានភាពខ្ពស់ផុតទឹក ជាកត្តាដែលអាចផ្តល់អំណោយដល់ស្ពានមិនទទួលរងនូវការខូចខាតដោយសារលិចនារដូវវស្សានេះ ។សូមបញ្ជាក់ថាស្ពានថ្មីនេះ ជាប្រភេទដែកបេឡេ មានទទឹង៦ម៉ែត្រ និង បណ្តោយ២៨ម៉ែត្រ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ នៅចុងខែសីហានេះសាងសង់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង ក្រោមការដឹកនាំនិងជំរុញពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ដើម្បីជាប្រយោជន៍រួមដល់ប្រជាជនក្នុងមូលដ្ឋាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា