ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយដែលឯកឧត្តម ខៀវ កាញារីទ្ធ កាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន មន្ត្រីក្រោមឱវាទរបស់លោកជាច្រើននាក់បានមកឈរនៅការិយាល័យរបស់លោកដើម្បីសម្តែងការដឹងគុណ និងគោរពជូនដំណើរឯកឧត្តមបន្តបេសកកម្មថ្មី។ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវបានមន្ត្រីក្រសួងព័ត៌មានរយនាក់សម្តែងការនឹករលឹកចងចាំជានិច្ចនូវពាក្យទូនា្មនប្រៀនប្រដៅ និងណែនាំតម្រង់ទិសរបស់លោក។ឯកឧត្តម ខៀវ កាញារីទ្ធ បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មានតាំងពីឆ្នាំ២០០៤ រហូតដល់បច្ចុប្បន្នមានរយៈពេល ១៩ឆ្នាំមកហើយ ពោលឯកឧត្តមកាន់តំណែងនេះចំនួន ៤អាណត្តិ។ មុនឯកឧត្តមក្លាយជារដ្ឋមន្ត្រីលោកបានកាន់តំណែងជារដ្ឋលេខាធិការក្រសួងព័ត៌មានចំនួន ២អាណត្តិពីឆ្នាំ១៩៩៣៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក អ៊ុន ចាន់ដា បន្តដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ ()
សម្ដេចតេជោ៖ កម្ពុជា នឹងអាចបន្តនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ១លានតោន ក្នុងឆ្នាំនេះ ()
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
វីដែអូ
ចំនួនអ្នកទស្សនា